អ្នកថ្វាយបង្គំ ដោយពិតត្រង់
ពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត។ យ៉ូហាន ៤:២៣ ទីបំផុតអ្នកស្រី អ៊ែននី ឌីឡាត(Annie Dillard ) ក៏មានឱកាស ទៅទស្សនាព្រះវិហារនោះ។ នៅក្នុងផ្នែកជ្រៅជាងគេនៃបន្ទប់ក្រោមដី នាងក៏បានចុះទៅដល់រូងភ្នំតូចមួយ។ គេបានដុតទៀនពេញកន្លែងដ៏ចង្អៀតនោះ ហើយចង្កៀងដែលគេចងព្យួរក៏បានបញ្ចេញពន្លឺពីកៀនជ្រុង។ នាងក៏បានឃើញរូបផ្កាយធ្វើពីប្រាក់ ដែលមាន១៤ជ្រុង គ្របពីលើកម្រាលឥដ្ឋធ្វើពីថ្មម៉ាប។ ដូចនេះ នាងបានទៅដល់រូងភ្នំ នៅភូមិបេថ្លេហិម ដែលគេបានចាត់ទុកជាកន្លែងដែលព្រះគ្រីស្ទបានប្រសូត។ តែអ្នកនិពន្ធរូបនេះមិនមានការភ្ញាក់ផ្អើលនោះទេ ដោយគាត់ដឹងថា ព្រះទ្រង់មានភាពធំប្រសើរជាងកន្លែងនោះ។ ទីកន្លែងដូចនេះ តែងតែមានសារៈសំខាន់ នៅក្នុងរឿងនៃសេចក្តីជំនឿរបស់យើង។ មានកន្លែងមួយទៀត ដែលបានឮនិយាយ ក្នុងការសន្ទនារវាងព្រះយេស៊ូវ និងស្រ្តីម្នាក់ នៅក្បែរមាត់អណ្តូង។ កន្លែងនោះជាភ្នំគេរីស៊ីម(ចោទិយកថា ១១:២៩) ដែលបុព្វបុរសរបស់នាងបានទៅថ្វាយបង្គំព្រះ នៅទីនោះ (យ៉ូហាន ៤:២០)។ សាសន៍សាម៉ារីបានចាត់ទុកភ្នំនោះ ជាកន្លែងបរិសុទ្ធ គឺខុសពីសាសន៍យូដា ដែលជឿថា មានតែនៅទីក្រុងយេរូសាឡិមប៉ុណ្ណោះ ដែលការថ្វាយបង្គំព្រះអាចកើតមានពិតប្រាកដ(ខ.២០)។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានប្រកាសថា ការថ្វាយបង្គំមិនអាស្រ័យទៅលើទីកន្លែងតែមួយទៀតហើយ តែអាស្រ័យទៅលើព្រះអង្គវិញ។ គឺដូចព្រះអង្គមានបន្ទូលថា “ពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត (ខ.២៣)”។…
Read article