ការកំណត់ចាំព្រះបន្ទូលក្នុងចិត្ត
ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ទំនុកដំកើង ១១៩:១១ ពេលដែលអេម៉ា(Emma) ចែកចាយ អំពីរបៀបដែលព្រះទ្រង់ជួយនាង ឲ្យឱបក្រសោបយកអត្តសញ្ញាណរបស់នាង ជាកូនស្ងួនភ្ងារបស់ទ្រង់ នាងក៏បានយកខគម្ពីរមកនិយាយ ក្នុងការសន្ទនារបស់យើងផងដែរ។ ខ្ញុំស្ទើរតែមិនអាចជឿ ពេលដែលបានឃើញសិស្សវិទ្យាល័យម្នាក់នេះ បានឈប់ចែកចាយ ដោយប្រើពាក្យពេចន៍របស់នាង តែចាប់ផ្តើមដកស្រង់ព្រះបន្ទូលព្រះ មកនិយាយវិញ។ ពេលដែលខ្ញុំនិយាយសរសើរថា នាងប្រៀបដូចជាមនុស្សព្រះគម្ពីរដែលចេះដើរ នាងក៏បានជ្រួញចិញ្ចើម។ នាងបានលើកយកខគម្ពីរទាំងនោះមកប្រើ ដោយមិនដឹងខ្លួន។ តាមរយៈការអានព្រះគម្ពីរប្រចាំថ្ងៃ ប្រាជ្ញានៅក្នុងព្រះគម្ពីរបានក្លាយជាផ្នែកមួយនៃពាក្យសម្តីរបស់អេម៉ា ជារៀងរាល់ថ្ងៃ។ នាងអរសប្បាយ ក្នុងព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះ ហើយអរសប្បាយនឹងឱកាសនីមួយៗ ដែលព្រះអង្គប្រទាន ឲ្យចែកចាយសេចក្តីពិតទ្រង់ ដល់អ្នកដទៃ។ ប៉ុន្តែ អេម៉ាមិនមែនជាយុវជនទីមួយ ដែលព្រះទ្រង់បានប្រើ ដើម្បីជំរុញចិត្តអ្នកដទៃ ឲ្យអាន ទន្ទេញ និងអនុវត្តតាមខគម្ពីរនោះឡើយ។ ពេលដែលសាវ័កប៉ុលលើកទឹកចិត្តលោកធីម៉ូថេ ឲ្យបោះជំហានចូលទៅក្នុងភាពជាអ្នកដឹកនាំ គាត់បានបង្ហាញទំនុកចិត្តចំពោះយុវជនម្នាក់នេះ(១ធីម៉ូថេ ៤:១១-១៦)។ សាវ័កប៉ុលទទួលស្គាល់ថា លោកធីម៉ូថេបានចាក់ឫសចូលក្នុងព្រះគម្ពីរ តាំងពីតូច(២ធីម៉ូថេ ៣:១៥)។ លោកធីម៉ូថេបានជួយមនុស្សដែលមិនទុកចិត្តព្រះ គឺមិនខុសពីសាវ័កប៉ុលឡើយ។ ប៉ុន្តែ បុរសទំាងពីរបានរស់នៅ ដោយជឿថា គ្រប់ទំាងបទគម្ពីរ គឺ “ព្រះទ្រង់បណ្តាលឲ្យតែង”។ ពួកគេទទួលស្គាល់ថា…
Read article