November 24, 2021

You are here:
បំណងព្រះទ័យព្រះ

ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ ដ្បិត​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ នោះ​មក​តែ​ពី​ទ្រង់​ទេ។ ទំនុកដំកើង ៦២:៥ ជួន​កាល យើង​ពិបាក​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ។ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក ដោយ​គ្មាន​ការ​ត្អូញ​ត្អែ ឲ្យ​ស្រឡាញ់​មនុស្ស​ដែល​ពិបាក​ស្រឡាញ់ ឲ្យ​ស្តាប់​តាម​សម្លេង​ពី​ខាង​ក្នុង ដែល​ដាស់​តឿន​យើង​ មិន​ឲ្យ​ធ្វើ​អ្វី​មួយ ឬ​ឲ្យ​បោះ​ជំហាន​ដែល​យើង​ទៅ​កន្លែង​ដែល​យើង​មិន​ចង់​ទៅ​ជា​ដើម។ ដូច​នេះ យើង​ត្រូវ​តែ​ប្រាប់​វិញ្ញាណ​យើង ពេញ​មួយ​ថ្ងៃ​ថា “ព្រលឹង​ខ្ញុំ​អើយ ចូរ​ឯង​ស្តាប់ នៅ​ឲ្យ​ស្ងៀម ចូរ​ធ្វើ​អ្វី​ដែល​ព្រះ​យេស៊ូវ​ប្រាប់​ឲ្យ​ឯង​ធ្វើ”។ “ព្រលឹង​ខ្ញុំ​រង់ចាំ​ព្រះអង្គ​តែ​មួយ”(ទំនុកដំកើង ៦២:១)។  “ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ”(៦២:៥)។ ខ​ទាំង​ពីរ​នេះ​ស្រដៀង​គ្នា តែ​មិន​ដូច​គ្នា​នោះ​ទេ។ ពី​ដំបូង​ស្តេច​ដាវីឌ​មាន​បន្ទូល អំពី​ព្រលឹង​ទ្រង់ បន្ទាប់​មក ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ព្រលឹង​ទ្រង់។ “ការ​រង់​ចាំ ដោយ​ភាព​ស្ងាត់​ស្ងៀម” បាន​បញ្ឆេះ​ព្រលឹង​ទ្រង់ ឲ្យ​នឹក​ចាំ អំពី​ការ​សម្រេច​ចិត្ត​នោះ។ ស្តេច​ដាវីឌ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​រស់​នៅ​ក្នុង​ភាព​ស្ងាត់​ស្ងៀម ដោយ​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ យ៉ាង​ស្ងៀម​ស្ងាត់។ នេះ​ក៏​ជា​ការ​ត្រាស់​ហៅ​សម្រាប់​យើង​ផង​ដែរ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក សម្រាប់​ការ​នេះ​ឯង។ យើង​នឹង​មាន​សន្តិភាព​ក្នុង​ចិត្ត ពេល​ដែល​យើង​អធិស្ឋាន​អស់​ពី​ចិត្ត​ថា “សូមកុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(លូកា ២២:៤២)។ នេះ​ជា​ការ​ត្រាស់​ហៅ​ទី​មួយ និង​ខ្ពស់​បំផុត ពេល​ដែល​យើង​យាង​ព្រះ​អង្គ ធ្វើ​ជា​ព្រះ​អម្ចាស់ និង​ជា​ប្រភេទ​នៃ​ក្តី​អំណរ​ដ៏​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។…

Read article