ក្តីស្រឡាញ់ដែលគ្មានព្រំដែន

សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្តី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក។ ទំនុកដំកើង ១៤៣:៨

នៅឆ្នាំ២០១៩ លោក​ឃែប ដាសវូឌ(Cap Dashwood) និង​ឆ្កែ​ពូជ​ឡាប្រាដូ​របស់​គាត់ ឈ្មោះ ឆេឡា(Chaela) បាន​សម្រេច​បាន​នូវ​រឿង​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ជា​រៀង​រាល់​ថ្ងៃ ជា​មួយ​គ្នា បាន​៣៦៥ថ្ងៃ។

លោក​ដាសវូឌ​មាន​រឿង​មួយ សម្រាប់​និយាយ​ប្រាប់​យើង ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត។ គាត់​បាន​រត់​ចោល​ផ្ទះ ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ។ គាត់​គ្រាន់​តែ​ពន្យល់​ថា មូល​ហេតុ គឺ​ដោយសារ​គាត់​ជួប​រឿង​អាក្រក់​ជា​ច្រើន ក្នុង​គ្រួសារ។ ប៉ុន្តែ ស្នាម​របួស​ពី​អតីត​កាល​នេះ បាន​នាំ​ឲ្យ​គាត់​ស្វែង​រក​ការ​ព្យាបាល នៅ​កន្លែង​ផ្សេង។ គាត់​ថា​ ជួន​កាល ពេល​យើង​មាន​ការ​ខក​ចិត្ត ដោយសារ​អ្នក​ដទៃ យើង​ត្រូវ​ងាក​ទៅ​រក​អ្វី​ផ្សេង​ទៀត។ សម្រាប់​លោក​ដាសវូឌ ការ​ឡើង​ភ្នំ និង​សេចក្តី​ស្រឡាញ់​ឥត​លក្ខខណ្ឌ​របស់​ឆ្កែ​គាត់ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​ចិត្ត​គាត់។

សម្រាប់​អ្នក​ដែល​មាន​ក្តី​ស្រឡាញ់​ជ្រាល​ជ្រៅ ចំពោះ​សត្វ​ចិញ្ចឹម ដូច​ខ្ញុំ​ដែរ មូល​ហេតុ​ដែល​យើង​ស្រឡាញ់​ពួក​វា គឺ​ដោយសារ​ពួក​វា​ស្រឡាញ់​យើង ដោយ​ភាព​ផ្អែម​ល្ហែម និង​គ្មាន​លក្ខខ័ណ្ឌ ជា​ក្តី​ស្រឡាញ់​ដ៏​កំរ។ តែ​ខ្ញុំ​ចូល​ចិត្ត​គិត​ថា ក្តី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​យើង​ ដោយ​គ្មាន​ការ​ហត់​នឿយ គឺ​បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ការ​ពិត​ដែល​ធំ​ប្រសើរ​ជាង និង​ជ្រាល​ជ្រៅ​ជាង​ក្តី​ស្រឡាញ់​របស់​មនុស្ស​ដែល​មិន​ស្ថិត​ស្ថេរ ពោល​គឺ​ងាក​ទៅ​រក​ក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​ចេះ​រង្គោះរង្គើ និង​គ្មាន​ព្រំដែន ជា​ព្រះ​ទ្រទ្រង់​ចក្រ​វាល​ទាំង​មូល។​

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១៤៣ និង​ក្នុង​ការ​អធិស្ឋាន​ជា​ច្រើន​ទៀត​របស់​ស្តេច​ដាវីឌ ទ្រង់​មាន​ជំនឿ​លើ​សេចក្តី​ស្រឡាញ់ដ៏​ស្ថិត​ស្ថេ​របស់​ព្រះ​(ខ.១២) ដែល​នាំ​ឲ្យ​គាត់​មាន​សង្ឃឹម ក្នុង​ពេល​ដែល​គាត់​មាន​អារម្មណ៍​ថា ឯកោ​យ៉ាង​ខ្លាំង។ តែ​ការ​ដើរ​ជា​មួយ​ព្រះ​ពេញ​មួយ​ជីវិត បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​កម្លាំង​ល្មម នឹង​ទុក​ចិត្ត​ថា ទ្រង់​នឹង​បាន​ឮ​សេចក្តី​សប្បុរស​របស់​ព្រះ​អម្ចាស់ នៅ​ពេល​ព្រឹក(ខ.៨)។

គឺ​មាន​ក្តី​សង្ឃឹម​ល្មម នឹង​ទុក​ចិត្ត​ព្រះ​អង្គ​ជា​ថ្មី ហើយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ដឹក​នាំ​តាម​ផ្លូវ ដែល​យើង​មិន​ស្គាល់​(ខ.៨)។—Monica La Rose

តើ​អ្នក​បាន​ឃើញ​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដ៏​ស្ថិត​ស្ថេរ គ្មាន​ទី​បញ្ចប់ ក្នុង​ពិភព​លោក​យ៉ាង​ណា​ខ្លះ? តើ​អ្នក​បាន​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ តាម​រយៈ​អ្នក​ដទៃ​យ៉ាង​ណា​ខ្លះ ដែល​នាំ​ឲ្យ​អ្នក​មាន​ក្តី​សង្ឃឹម​ជា​ថ្មី និង​ចិត្ត​ក្លាហាន​ឡើង?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទោះ​ជា​មាន​របួស និង​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក៏ដោយ ព្រះ​អង្គ​នៅ​តែ​អាច​ប្រោស​ទូល​បង្គំ​ឲ្យ​ជា។ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ជួយ​ទូល​បង្គំ​ឲ្យ​ជឿ​លើ​ក្តី​ស្រឡាញ់ និង​មាន​អំណរ​ឡើង​វិញ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​ផង​ដែរ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៦-១៧ និង យ៉ាកុប ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles