November 30, 2021

You are here:
ធ្វើជាពន្លឺដ៏ធំ

ឯ​បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ អេសាយ ៩:២ កាល​ពី​ឆ្នាំ​២០១៨ ក្មេង​ប្រុស​ជន​ជាតិ​ថៃ​១២​នាក់ និង​គ្រូ​បង្វឹក​បាល់​ទាត់​របស់​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ ដែល​មាន​ផ្លូវ​បត់​ចុះ​ឡើង​ៗ ដោយ​បំណង​ចង់​កម្សាន្ត​សប្បាយ​នឹង​ការ​ដើរ​លេង​ពេល​រសៀល។ ដោយសារ​ទឹក​ភ្លៀង​បាន​ជន់​ឡើង ដោយ​មិន​ដឹង​ខ្លួន ពួក​គេ​ក៏​បាន​បង្ខំ​ចិត្ត​ចូល​កាន់​តែ​ជ្រៅ​ទៅ​ៗ  ហើយ​ក៏​បាន​ជាប់​ក្នុង​រូង​ភ្នំ​នោះ អស់​រយៈ​ពេល​១៨​ថ្ងៃ ទំរាំ​តែ​ក្រុម​ជួយ​សង្រ្គោះ​នាំ​ពួក​គេ​ចេញ​មក​ក្រៅ​បាន​។ ក្រុម​មុជ​ទឹក​មាន​ការ​ខក​ខាន ដោយសារ​ទឹក​ឡើង​កាន់​តែ​ខ្លាំង តែ​បាន​ព្យាយាម​ជួយ​សង្រ្គោះ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​អង្គុយ​នៅ​លើ​ថ្ម ដោយ​កាន់​ពិល​៦​គ្រឿង​បញ្ចេញ​ពន្លឺ​អៀវ​ៗ ដោយសារ​ជិត​អស់​ថ្ម។ ពួក​គេ​ស្ថិត​ក្នុង​ភាព​ងងឹត​អស់​ជា​ច្រើន​ថ្ងៃ ដោយ​សង្ឃឹម​ថា ​ពន្លឺ និង​ជំនួយ​នឹង​ចូល​មក​ដល់។ ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​ពិភព​លោក​មួយ ដែល​ស្ថិត​ក្នុង​ភាព​ងងឹត​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ  មាន​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា និង​ភាព​លោភ​លន់ ហើយ​ប្រេះ​បែក ដោយ​សារ​ការ​បះបោរ និង​ការ​ឈឺចាប់​(អេសាយ ៨:២២)។ គ្មាន​អ្វី​ក្រៅ​ពី​សំណល់​បាក់​បែក ពន្លឺ​នៃ​ក្តី​សង្ឃឹម ជិត​រលត់​ដូច​ទៀន​អ៊ាវ​ៗ មុន​ពេល​ធ្លាក់​ចូល​ក្នុង​ភាព​ងងឹត។ តែ​លោក​អេសាយ​បាន​លើក​ទឹក​ចិត្ត​ថា ភាព​អស់​សង្ឃឹម​នេះ មិន​កើត​មាន​ជា​រៀង​រហូត​នោះ​ទេ។ ដោយសារ​សេចក្តី​មេត្តា​របស់​ព្រះ មិន​យូរ​ប៉ុន្មាន “សេចក្តី​ឈ្លប់​សូន្យសុង នឹង​មិន​នៅ​លើ​ស្រុក​ដូច​នៅ​គ្រា​ដែល​មាន​សេចក្តី​វេទនា​ចិត្ត​នោះ​ទេ”(៩:១)។ ព្រះ​ទ្រង់​នឹង​មិន​បោះ​បង់​ចោល​រាស្រ្ត​ទ្រង់ ឲ្យ​នៅ​ជាប់​ក្នុង​ម្លប់​នៃ​សំណង់​បាក់​បែក​នោះ​ទេ។ លោក​ហោរា​បាន​ប្រកាស អំពី​សេចក្តី​សង្ឃឹម​សម្រាប់​រាស្រ្ត​ទ្រង់ ហើយ​ក៏​បាន​ចង្អុល​បង្ហាញ​ពួក​គេ ទៅ​រក​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក បណ្តេញ​សេចក្តី​ងងឹត ដែល​បណ្តាល​មក​ពី​អំពើ​បាប។​ ព្រះ​យេស៊ូវ​បាន​យាង​មក​ហើយ។ ហើយ​ឥឡូវ​នេះ…

Read article