ការទុកចិត្តព្រះ នៅចំពោះមុខនៃការប្រឆាំង
បើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។ ដានីយ៉ែល ៣:១៨ អេស្ទ័រ(Esther) បានចម្រើនវ័យធំឡើង ក្នុងកុលសម្ព័ន្ធមួយ នៅប្រទេសភីលីពីន ដែលប្រឆំាងនឹងជំនឿលើព្រះគ្រីស្ទ។ នាងបានទទួលសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ បន្ទាប់ពីម្តាយមីងនាងបានអធិស្ឋានឲ្យនាង ក្នុងអំឡុងពេលដែលនាងកំពុងតែតយុទ្ធនឹងជំងឺដែលគំរាមកំហែងជីវិតនាង។ សព្វថ្ងៃនេះ អេស្ទ័របានដឹកនាំការសិក្សាព្រះគម្ពីរប៊ីប ក្នុងសហគមន៍ក្នុងតំបន់របស់នាង ទោះគេបានគំរាមកំហែងថា នឹងប្រើហិង្សាមកលើនាង និងគំរាមសម្លាប់ក៏ដោយ។ នាងបម្រើព្រះដោយអំណរ ដោយនិយាយថា “ខ្ញុំមិនអាចឈប់និយាយប្រាប់គេ អំពីព្រះយេស៊ូវ ព្រោះខ្ញុំបានពិសោធន៍នឹងអំណាចចេស្តា ក្តីស្រឡាញ់ សេចក្តីល្អ និងភាពស្មោះត្រង់របស់ព្រះ ក្នុងជីវិតខ្ញុំ”។ ការបម្រើព្រះ នៅចំពោះមុខនៃការប្រឆាំង គឺជារឿងពិតដែលកើតឡើង ចំពោះមនុស្សជាច្រើន សព្វថ្ងៃនេះ គឺដូចដែលបានកើតឡើង ចំពោះលោកសាដ្រាក់ ម៉ៃសាក់ និងអ័បេនេកោ ជាយុវជនបីនាក់ កំពុងរស់នៅក្នុងភាពជាឈ្លើយសឹក នៅចក្រភពបាប៊ីឡូន។ នៅក្នុងកណ្ឌគម្ពីរដានីយែល យើងឃើញថា ពួកគេបានបដិសេធមិនព្រមថ្វាយបង្គំរូបចម្លាក់ធំមួយ របស់ស្តេចនេប៊ូក្នេសា ធ្វើពីមាស ទោះពួកគេជួបការគំរាមប្រហារជីវិតក៏ដោយ។ ពួកគេបានធ្វើបន្ទាល់ថា ព្រះទ្រង់អាចការពារពួកគេ តែពួកគេសម្រេចចិត្តបម្រើទ្រង់ “បើ” ទ្រង់មិនជួយសង្រ្គោះពួកគេឬអត់ក៏ដោយ(ដានីយ៉ែល ៣:១៨)។ ពេលអ្នកទាំងបីត្រូវគេបោះចូលទៅក្នុងគុកភ្លើង…
Read article