ការស្តីបន្ទោសដែលធ្វើឲ្យកាន់តែឈឺចាប់
មនុស្សកើតមកតែងមានសេចក្តីវេទនា ដូចជាផ្កាភ្លើងចេះតែហើរទៅលើដែរ។ យ៉ូប ៥:៧ ក្នុងអំឡុងយុគសម័យមាសនៃវិទ្យុ លោកហ្វ្រេដ អាលែន (ឆ្នាំ១៨៩៤-១៩៥៦) បានប្រើភាពវិជ្ជមាននិយម ក្នុងរឿងកំប្លែង ដើម្បីនាំមកនូវស្នាមញញឹម ដល់ជំនាន់មនុស្សដែលកំពុងរស់នៅ ក្នុងស្រមោលនៃវិបត្តិសេដ្ឋកិច្ច និងសង្រ្គាមលោក។ ភាពកំប្លុកកំប្លែងរបស់គាត់ បានកើតចេញពីការឈឺចាប់ផ្ទាល់ខ្លួន។ គាត់បានបាត់បង់ម្តាយគាត់ មុនពេលគាត់មានអាយុ៣ឆ្នាំ ហើយក្រោយមក គាត់ក៏បានឈប់រស់នៅជាមួយឪពុកគាត់ ដែលជាមនុស្សញៀនថ្នាំ។ គាត់ធ្លាប់បានជួយសង្រ្គោះក្មេងប្រុសម្នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងផ្លូវទីក្រុងញូយ៉កដ៏មមាញឹក ដោយនិយាយនូវពាក្យដែលគួរឲ្យចងចាំមួយ ទៅកាន់ក្មេងនោះថា “តើឯងកើតអី អាក្មេងតូច? តើឯងមិនចង់ធំឡើង ហើយជួបបញ្ហាទេឬ?” ជីវិតរបស់លោកយ៉ូបបានជួបនូវទុក្ខលំបាកជាច្រើន។ ពីដំបូងគាត់បានបង្ហាញចេញនូវជំនឿរបស់គាត់ តែទីបំផុតគាត់ក៏បានធ្លាក់ចូលក្នុងភាពអស់សង្ឃឹម ហើយមិត្តភក្តិគាត់ក៏បានធ្វើឲ្យគាត់កាន់តែមានការឈឺចាប់ ដោយការស្តីបន្ទោស។ ដោយការបញ្ចេញយោបល់ដ៏សមហេតុផល ពួកគេក៏បានជំរុញឲ្យគាត់ទទួលស្គាល់កំហុសខ្លួនឯង(៤:៧-៨) ហើយរៀនសូត្រពីការកែតម្រង់របស់ព្រះ ដើម្បីឲ្យគាត់អាចរកឃើញកម្លាំង ដើម្បីសើចដាក់បញ្ហារបស់គាត់(៥:២២)។ មិត្តសំឡាញ់ដែលមកកម្សាន្តចិត្តលោកយ៉ូប សុទ្ធតែមានបំណងល្អទេ ទោះពួកគេបាននិយាយខុសក៏ដោយ(១:៦-១២)។ មុននោះ ពួកគេក៏មិនបាននឹកស្មានសោះថា ពួកគេបានធ្វើខុសមកលើមិត្តសំឡាញ់ខ្លួន ដូចជាសត្រូវ។ ពួកគេក៏មិនបាននឹកស្មានថា លោកយ៉ូបដែលជាអ្នកកាន់ទុក្ខបែរជាត្រូវអធិស្ឋានឲ្យពួកគេទៅវិញ (៤២:៧-៩)។ ហើយពួកគេក៏មិននឹកស្មានថា នៅសម័យក្រោយមក មានព្រះមួយអង្គដែលនឹងទទួលរងការចោទប្រកាន់ ដោយសារគេយល់ច្រឡំអំពីទ្រង់ ហើយព្រះអង្គជាប្រភពនៃក្តីអំណរដ៏អស្ចារ្យបំផុតរបស់យើង។—Mart…
Read article