ចែកចាយសេចក្តីជំនឿ ដោយចិត្តក្លាហាន
គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ។ កិច្ចការ ៤:១២ បន្ទាប់ពីយន្តហោះរបស់លោកប្រេម ប្រាដហាំ(Prem Pradham ឆ្នាំ១៩២៤-១៩៩៨) ត្រូវគេបាញ់ទម្លាក់ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ គាត់ក៏បានរងរបួស ក្នុងការលោតឆ័ត្រយោង ទៅរកទីសុវត្ថិភាព។ គាត់ក៏បានដើរជើងម្ខាង អស់មួយជីវិត។ គាត់ធ្លាប់និយាយថា “ខ្ញុំពិការជើងម្ខាង។ តើវាមិនចម្លែកទេឬ ដែលព្រះទ្រង់បានត្រាស់ហៅខ្ញុំ ឲ្យផ្សាយដំណឹងល្អ ក្នុងតំបន់ជួរភ្នំហិម៉ាឡៃ?” ហើយគាត់ក៏បានទៅផ្សាយដំណឹងល្អនៅប្រទេសនេប៉ាល់ ដោយជួបការបៀតបៀន ដែលរាប់បញ្ចូលការជាប់ឃុំខ្លួន ក្នុង “គុកមរណៈ” ដែលនៅទីនោះ អ្នកទោសត្រូវជួបស្ថានភាពពិបាកធ្ងន់ធ្ងរ។ ក្នុងរយៈពេល១៥ឆ្នាំ លោកប្រេមជាប់គុក នៅក្នុងពន្ធធនាគារ១៤កន្លែងខុសគ្នា។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបន្ទាល់ដ៏ក្លាហានរបស់គាត់ បានបង្កើតផលផ្លែនៃជីវិតផ្លាស់ប្រែ ថ្វាយព្រះគ្រីស្ទ ដែលរួមមាន អ្នកយាមគុក និងអ្នកទោស ដែលបាននាំដំណឹងល្អនៃព្រះយេស៊ូវ ទៅប្រាប់ប្រជាជនរបស់ខ្លួន។ សាវ័កពេត្រុសបានជួបការបៀតបៀន ដោយសារជំនឿលើព្រះយេស៊ូវ ដោយសារព្រះបានប្រើគាត់ឲ្យប្រោស “បុរសពិការម្នាក់” ឲ្យជា(កិច្ចការ ៤:៩)។ តែគាត់បានប្រើឱកាសពេលនោះ ដើម្បីថ្លែងអំពីព្រះគ្រីស្ទ ដោយចិត្តក្លាហាន(ខ.៨-១៣)។ សព្វថ្ងៃនេះ យើងក៏អាចជួបការបៀតបៀនដូចសាវ័កពេត្រុសផងដែរ(ខ.១០-១១) តែយើងមានសមាជិកគ្រួសារ មិត្តរួមការងារ មិត្តរួមថ្នាក់ និងអ្នកដទៃទៀតដែលយើងស្គាល់…
Read article