អ្នកខ្លាំងពូកែ
នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង។ ពួកចៅហ្វាយ ៦:១២ ដាយអ៊ែត អ៊ីមែន(Diet Eman) ជាយុវតីសាមញ្ញម្នាក់ ដែលមានការខ្មាសអៀនច្រើន។ នាងកំពុងតែមានទំនាក់ទំនងស្នេហា កំពុងធ្វើការងារ និងអរសប្បាយនឹងការចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ពេលដែលពួកអាឡឺម៉ង់បានឈ្លានពានចូលប្រទេសហូឡង់ នៅឆ្នាំ១៩៤០។ ក្រោយមក នាងបានសរសេរថា “ពេលដែលគ្រោះថ្នាក់កំពុងតែនៅមាត់ទ្វារផ្ទះរបស់អ្នក អ្នកមានការភ័យខ្លាច គឺស្ទើរតែដូចសត្វអូទ្រីស ដែលចង់កប់ក្បាលរបស់ខ្លួន នៅក្នុងដីខ្សាច់”។ តែដាយអ៊ែតគិតថា ព្រះទ្រង់កំពុងត្រាស់ហៅនាង ឲ្យប្រឆាំងនឹងពួកអាឡឺម៉ង់ ដែលកំពុងសង្កត់សង្កិនជនជាតិរបស់នាង ដោយរាប់បញ្ចូលទំាងការប្រថុយជីវិតស្វែងរកកន្លែងលាក់ខ្លួន សម្រាប់ជនជាតិយូដា និងអ្នកដទៃទៀតដែលគេកំពុងតាមចាប់ខ្លួន។ យុវតីដ៏រម្យទមនេះក៏បានក្លាយជាអ្នកប្រយុទ្ធដ៏ពូកែសម្រាប់ព្រះ។ យើងឃើញមានរឿងជាច្រើន ក្នុងព្រះគម្ពីរ ដែលស្រដៀងនឹងរឿងរបស់ដាយអ៊ែត គឺរឿងនៃការដែលព្រះប្រើតួអង្គដែលមិនទំនង ឲ្យបម្រើទ្រង់។ ឧទាហរណ៍ ទេវតានៃព្រះអម្ចាស់ បានលេចមកឲ្យលោកគេឌានឃើញ ហើយប្រកាសថា “នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង”(ពួកចៅហ្វាយ ៦:១២)។ តែលោកគេឌានហាក់ដូចជាមិនមានលក្ខណៈជាមនុស្សខ្លាំងពូកែនោះទេ។ គាត់បានបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន ដែលកំពុងសង្កត់សង្កិនប្រជាជនអ៊ីស្រាអែល នៅសម័យនោះ(ខ.១-៦,១១)។ គាត់បានចាប់កំណើតក្នុងពូជអំបូរម៉ាណាសេ ជាពូជអំបូរដែលអន់ខ្សោយជាងគេរបស់សាសន៍អ៊ីស្រាអែល ហើយគាត់ក៏ជាអ្នកតូចបំផុតក្នុងគ្រួសារគាត់(ខ.១៥)។ គាត់មានអារម្មណ៍ថា គាត់មិនសក្តិសមនឹងការត្រាស់ហៅរបស់ព្រះនោះទេ ហើយថែមទាំងបានទូលសូមទីសំគាល់មួយចំនួនពីព្រះអង្គទៀតផង។…
Read article