អបអរការរួបរួមគ្នា
មើល ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ។ ទំនុកដំកើង ១៣៣:១ នៅក្នុងកម្មវិធីបញ្ចប់ការសិក្សា នៅវិទ្យាល័យប្រចាំតំបន់ ក្នុងឆ្នាំ២០១៩ មានសិស្ស៦០៨នាក់ បានត្រៀមខ្លួនទទួលសញ្ញាបត្រ។ នាយកសាលាក៏បានប្រាប់សិស្សឲ្យក្រោកឈរឡើង ពេលដែលគាត់អានចំឈ្មោះប្រទេសកំណើតរបស់ពួកគេ មានដូចជាប្រទេសអាហ្វហ្គានីស្ថាន បូលីវា បូស្នៀ ជាដើម។ លោកនាយកក៏បានបន្តអាន ឈ្មោះប្រទេសបាន៦០ប្រទេស ហើយសិស្សនីមួយៗកំពុងឈរ និងអបអរសាទរទាំងអស់គ្នា។ សិស្សមកពី៦០ប្រទេស រៀននៅក្នុងវិទ្យាល័យតែមួយ។ សម្រស់នៃការរួបរួម នៅក្នុងភាពផ្សេងគ្នា ជារូបភាពដ៏មានអំណាច ដែលឆ្លុះបញ្ចាំង អំពីការអ្វីដែលព្រះទ្រង់ស្រឡាញ់ គឺមនុស្សរស់នៅជាមួយគ្នា ដោយការរួបរួម។ បទគម្ពីរទំនុកដំកើង ជំពូក ១៣៣ បានលើកទឹកចិត្តឲ្យមានការរួបរួមគ្នា ក្នុងចំណោមរាស្រ្តរបស់ព្រះ ដោយបទចម្រៀងច្រៀងដោយរាស្រ្តរបស់ព្រះ ដែលបានចូលទីក្រុងយេរូសាឡិម ដើម្បីប្រារព្ធពិធីប្រចាំឆ្នាំ។ បទគម្ពីរទំនុកដំកើងនេះ បានរំឭករាស្រ្តរបស់ព្រះ អំពីអត្ថប្រយោជន៍នៃការរស់នៅ ដោយភាពសុខដុម(ខ.១) ជាមួយគ្នា ទោះមានភាពខុសគ្នា ដែលអាចបណ្តាលឲ្យមានការបែកបាក់។ បទគម្ពីរនេះបាននិយាយប្រៀបប្រដូចការរួបរួម ទៅនឹងទឹកសន្សើមដែលនាំមកនូវភាពស្រស់ថ្លា (ខ.៣) និងប្រេង ដែលសម្រាប់ចាក់ប្រេងតាំងពួកសង្ឃ(និក្ខមនំ ២៩:៧) “ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់អើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង”(ខ.២)។…
Read article