December 3, 2021

You are here:
មនុស្សជំនាន់ខុសគ្នា

នោះ​ទ្រង់​ក៏​បែរ​ព្រះភក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​។ ២ពង្សាវតាក្សត្រ ២០:២ កាល​ពី​ឆ្នាំ១៩៦៤ លោក​ជែក វេនបឺក(Jack Weinberg) ដែល​ជា​អ្នក​បរិស្ថាន​វ័យ​ក្មេង​បាន​និយាយ​ថា “ចូរ​កុំ​ទុក​ចិត្ត​មនុស្ស ដែល​មាន​អាយុ​លើស​៣០​ឆ្នាំ”។ នេះ​ជា​ការ​និយាយ​ម៉ៃ​មក​លើ​មនុស្ស​មួយ​ជំនាន់ ដែល​ក្រោយ​មក បាន​ធ្វើ​ឲ្យ​លោក​វេនបឺក ស្តាយ​ក្រោយ។ ក្រោយ​មក គាត់​ក៏​បាន​ក្រឡេក​មក​មើល​រឿង​នោះ ហើយ​និយាយ​ថា “វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន…ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ទាំង​ស្រុង”។​ តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​សម្តី​មិន​ល្អ ដែល​គេ​និយាយ​សំដៅ​មក​លើ​មនុស្ស​ជំនាន់​នេះ​ឬ​ទេ​? គំនិត​អវិជ្ជមាន​ដែល​មនុស្ស​មួយ​ជំនាន់ មាន​មក​លើ​មនុស្ស​មួយ​ជំនាន់​ទៀត អាច​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ទាំង​សង្ខាង។ ជា​ការ​ពិត​ណាស់ យើង​មាន​មធ្យោបាយ​ល្អ​ជាង​នេះ។ ស្តេច​ហេសេគាជា​ស្តេច​ល្អ​មួយ​​អង្គ តែ​ទ្រង់​ខ្វះ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​មួយ​ជំនាន់​ទៀត។ កាល​ស្តេច​ហេសេគា នៅ​ក្មេង ទ្រង់​មាន​ជំងឺ​ធ្ងន់​ស្ទើរ​អស់​ព្រះ​ជន្ម​(២ពង្សាវតាក្សត្រ ២០:១) ទ្រង់​ក៏​បាន​ស្រែក​រក​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ទុក​ជីវិត​ឲ្យ​ទ្រង់​(ខ.២-៣)។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​ទ្រង់​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត​(ខ.៦)។ ប៉ុន្តែ ពេល​ដែល​ស្តេច​ហេសេគា​បាន​ទទួល​ដំណឹង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ថា កូន​ចៅ​ទ្រង់​នឹង​ត្រូវ​គេ​ចាប់​ធ្វើ​ជា​ឈ្លើយ​សឹក ទ្រង់​មិន​បាន​ព្រះ​កន្សែង​សោះ​ឡើង​(ខ.១៦-១៨)។ ទ្រង់​មាន​បន្ទូល​ថា “បើ​មាន​សេចក្តី​សុខសាន្ត និង​សេចក្តី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ?”(ខ.១៩)។ ត្រង់​ចំណុច​នេះ ទ្រង់​ហាក់​ដូច​ជា​គិត​អំពី​សុខមាលភាព​ទ្រង់ តែ​មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​មនុស្ស​ជំនាន់​ក្រោយ​ឡើយ។​ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ក្តី​ស្រឡាញ់ ដែល​ហ៊ាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ដែល​បំបែក​បំបាក់​យើង។ មនុស្ស​ជំនាន់​ចាស់​ត្រូវ​ការ​ទស្សនៈ និង​ភាព​ប៉ិន​ប្រសប់​ថ្មី​ៗ​របស់​មនុស្ស​ជំនាន់​ថ្មី ហើយ​មនុស្ស​ជំនាន់​ថ្មី​អាច​ទទួល​ផល​ប្រយោជន៍​ពី​ប្រាជ្ញា និង​បទ​ពិសោធន៍​របស់​អ្នក​ជំនាន់​មុន។  នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​ប្រើ​ពាក្យ​ជាន់​ពន្លិច​គ្នា​នោះ​ទេ…

Read article
អត្តសញ្ញាណពិតប្រាកដ

មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៎ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ។ ១យ៉ូហាន ៣:១ ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ពិនិត្យ​មើល​រូប ដែល​ខ្ញុំ​បាន​ថត​ឲ្យ​នាង នាង​បាន​ចង្អុល​បង្ហាញ​លក្ខណៈ​នៃ​រូប​កាយ​របស់​នាង ដែល​នាង​គិត​ថា មិន​គ្រប់​លក្ខណៈ។ ខ្ញុំ​ក៏​បាន​ស្នើនាង​​ឲ្យ​មើល​រូប​នោះ​ឲ្យ​ជិត។ ខ្ញុំ​ប្រាប់​នាង​ថា ខ្ញុំ​មើល​ឃើញ​កូន​ស្រី​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់ របស់​ស្តេច​លើ​អស់​ទាំង​ស្តេច​ដ៏​មាន​ចេស្តា។ ខ្ញុំ​មើល​ឃើញ​មនុស្ស​ដែល​ស្រឡាញ់​ព្រះ និង​អ្នក​ដទៃ ដោយ​ចិត្ត​ឆេះ​ឆួល ដែល​ភាព​សប្បុរស និង​ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ​របស់​នាង បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន”។ ពេល​ខ្ញុំ​ឃើញ​ទឹក​ភ្នែក​នាង​ហូរ​ចុះ​មក ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា នាង​ត្រូវ​ការ​មកុដ​មួយ!  ក្រោយ​មក នៅ​ពេល​រសៀល​ថ្ងៃ​នោះ យើង​ក៏​បាន​ទិញ​មកុដ​ដ៏​ឥត​ខ្ចោះ ឲ្យ​មិត្ត​ភក្តិ​ម្នាក់​នេះ ដើម្បី​ឲ្យ​នាង​នឹក​ចាំ​អំពី​អត្ត​សញ្ញាណ​ពិត​ប្រាកដ​របស់​នាង។​ ពេល​ណា​យើង​ចូល​មក​រក​ព្រះ​យេស៊ូវ ដោយ​ផ្ទាល់​ខ្លួន ព្រះ​អង្គ​បំពាក់​មកុដ​ឲ្យ​យើង ដោយ​ក្តី​ស្រឡាញ់ ហើយ​ហៅ​យើង​ថា​កូន​ទ្រង់​(១យ៉ូហាន ៣:១)។ ព្រះ​អង្គ​ប្រទាន​យើង​នូវ​អំណាច ដើម្បី​ស៊ូទ្រាំ ក្នុង​ជំនឿ ដើម្បី​ឲ្យ “​យើង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ”(២:២៨)។ ព្រះ​អង្គ​បាន​ទទួល​យក​យើង ទោះ​យើង​មាន​លក្ខណៈ​យ៉ាង​ណា​ក៏​ដោយ តែ​ទន្ទឹម​នឹង​នោះ សេចក្តី​ស្រឡាញ់​ព្រះ​អង្គ​ញែក​យើង​ជា​បរិសុទ្ធ ហើយ​កែ​ប្រែ​យើង​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​(៣:២-៣)។ ព្រះ​អង្គ​ជួយ​ឲ្យ​យើង​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះ​អង្គ ហើយ​ប្រែ​ចិត្ត ពេល​ណា​យើង​អរសប្បាយ ក្នុង​អំណាច​ចេស្តា​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​ងាក​ចេញ​ពី​អំពើ​បាប​(ខ.៧-៩)។…

Read article