អបអរ​ការ​រួប​រួម​គ្នា

មើល ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ។ ទំនុកដំកើង ១៣៣:១

នៅ​ក្នុង​កម្មវិធី​បញ្ចប់​ការ​សិក្សា នៅ​វិទ្យាល័យ​ប្រចាំ​តំបន់ ក្នុង​ឆ្នាំ​២០១៩ មាន​សិស្ស​៦០៨​នាក់ បាន​ត្រៀម​ខ្លួន​ទទួល​សញ្ញាបត្រ​។​ នាយក​សាលា​ក៏​បាន​ប្រាប់​សិស្ស​ឲ្យ​ក្រោក​ឈរ​ឡើង ពេល​ដែល​គាត់​អាន​ចំ​ឈ្មោះ​ប្រទេស​កំណើត​របស់​ពួក​គេ​ ​មានដូចជា​​ប្រទេស​អាហ្វហ្គានីស្ថាន បូលីវា បូស្នៀ ជាដើម។ លោក​នាយក​ក៏​បាន​បន្ត​អាន ​ឈ្មោះ​ប្រទេស​បាន​៦០​ប្រទេស ហើយ​សិស្ស​នីមួយ​ៗ​កំពុង​ឈរ និង​អប​អរ​សាទរ​ទាំង​អស់​គ្នា។ សិស្ស​មក​ពី​៦០​ប្រទេស រៀន​នៅ​ក្នុង​វិទ្យាល័យ​តែ​មួយ។

សម្រស់​នៃ​ការ​រួប​រួម នៅ​ក្នុង​ភាព​ផ្សេង​គ្នា ជា​រូបភាព​ដ៏​មាន​អំណាច ដែល​ឆ្លុះ​បញ្ចាំង អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ស្រឡាញ់ គឺ​មនុស្ស​រស់​នៅ​ជា​មួយ​គ្នា ដោយ​ការ​រួប​រួម។​

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៣ បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រួប​រួម​គ្នា ក្នុង​ចំណោម​រាស្រ្ត​របស់​ព្រះ ដោយ​បទ​ចម្រៀងច្រៀង​ដោយ​រាស្រ្ត​របស់​ព្រះ ដែល​បាន​ចូល​ទីក្រុង​យេរូសាឡិម ដើម្បី​ប្រារព្ធ​ពិធី​ប្រចាំ​ឆ្នាំ។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​រំឭក​រាស្រ្ត​របស់​ព្រះ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​រស់​នៅ ដោយ​ភាព​សុខដុម(ខ.១) ជា​មួយ​គ្នា ទោះ​មាន​ភាព​ខុស​គ្នា ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់។ បទ​គម្ពីរ​នេះ​បាន​និយាយ​ប្រៀប​ប្រដូច​ការ​រួប​រួម ទៅ​នឹង​ទឹក​សន្សើម​ដែល​នាំ​មក​នូវ​ភាព​ស្រស់​ថ្លា (ខ.៣) និង​ប្រេង ដែល​សម្រាប់​ចាក់​ប្រេង​តាំង​ពួក​សង្ឃ​(និក្ខមនំ ២៩:៧) “ក៏​ហូរ​ចុះ​មក​ដល់​ពុកចង្កា គឺ​ជា​ពុកចង្កា​របស់​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង”(ខ.២)។ ការ​ប្រៀប​ធៀប​ទាំង​នេះ​បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ការ​ពិត​ដែល​ថា ក្នុងការ​រួប​រួម​គ្នា ព្រះ​ពរ​របស់​ព្រះ​នឹងហូរ​ចុះ​មក ដោយ​ឥត​សំចៃ បាន​ជា​គ្មាន​អ្វី​អាច​ទប់​បាន​ឡើយ។

សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ ទោះ​យើង​មាន​ជាតិ​សាសន៍ ឬ​អាយុ​ផ្សេង​គ្នា​ក៏​ដោយ យើង​មាន​ការ​រួប​រួម​កាន់​តែ​ជ្រាល​ជ្រៅ នៅ​ក្នុង​ព្រះវិញ្ញាណ(អេភេសូរ ៤:៣)។ ពេល​ណា​យើង​រួប​រួម​គ្នា ហើយ​អប​អរ​ចំណង​តែ​មួយ ដែល​យើង​មាន​ជា​មួយ​គ្នា ដោយ​មាន​ព្រះយេស៊ូវ​ដឹក​នាំ​យើង នោះ​យើង​អាច​ឱប​ក្រសោប​យក​ភាព​ខុស​គ្នា​ដែល​ព្រះ​ទ្រង់​បាន​ប្រទានមក​យើង ហើយ​អប​អរ​ប្រភព​នៃ​ការ​រួប​រួម​ពិត​ប្រាកដ។​—Lisa M. Samra

តើ​អ្នក​បាន​ពិសោធន៍​នឹង​សេចក្តីល្អ​នៃ​ការ​រួប​រួម​ក្នុង​ព្រះ​គ្រីស្ទ នៅ​ពេល​ណា? តើ​ការ​នេះ​បាន​នាំ​មក​នូវ​ព្រះ​ពរ​យ៉ាង​ណា​ខ្លះ?

ឱ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​រស់​នៅ មាន​ការ​រួប​រួម ជា​មួយ​រាស្រ្ត​ទាំង​អស់​របស់​ព្រះ​អង្គ។

Learn more about loving those who are different from us at GodHearsHer.org/podcast/the-best-of-when-we-dont-fit-in.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ៤២-៤៤ និង ១យ៉ូហាន ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles