ការពន្យល់រឿងក្នុងព្រះគម្ពីរ

គឺ​នឹង​ប្រកាស​ពី​អស់​ទាំង​សេចក្តី​សរសើរ​នៃ​ព្រះយេហូវ៉ា ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្តាប់ ព្រម​ទាំង​ឥទ្ធានុភាព និង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​ផង។-ទំនុកដំកើង ៧៨:៤

ឥដ្ឋ​ការ៉ូ​ពណ៌​ខៀវ​លាយ​ស​សម្រាប់​តាំង​លម្អ ដែល​ឃើញ​មាន​ជា​ធម្មតា ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ហូឡង់ មាន​ប្រភព​ដើម នៅ​ទីក្រុង​ដេលត៍។ ឥដ្ឋ​ការ៉ូ​ទាំង​នោះ​ច្រើន​តែ​ពិពណ៌នា អំពី​ទិដ្ឋភាព​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ហូឡង់ ដែល​មាន​ដូច​ជា ទេសភាព​ដ៏​ស្រស់​ស្អាត ប៉ម​កង្ហារ​ធំ​ៗ​ដែល​ឃើញ​មាន​នៅ​ទូទាំង​ប្រទេស និង​មនុស្ស​កំពុង​ធ្វើ​ការ និង​លេង​កម្សាន្ត។​

នៅ​សតវត្សរ៍​ទី​១៩ ក្នុង​សៀវភៅ ដែល​លោក​ឆាល ឌីខិន(Charles Dickens) បាន​និពន្ធ មាន​ចំណង​ជើង​ថា បទ​ចម្រៀង​ណូអែល  គាត់​បាន​សរសេរ អំពី​របៀប​ដែល​គេ​បាន​ប្រើ​ឥដ្ឋ​ការ៉ូ​ទំាង​នេះ ដើម្បី​ពិពណ៌នា​អំពី​អត្ថន័យ​ក្នុង​ព្រះ​គម្ពីរ។ ក្នុង​ការ​រៀប​រាប់​ អំពី​ឡ​កម្តៅ​ចាស់​មួយ ដែល​ជន​ជាតិ​ហូឡង់​បាន​សង់​ឡើង ដោយ​ប្រើ​ឥដ្ឋ​ការ៉ូ​ទាំង​នោះ ធ្វើ​ជា​កម្រាល​ឥដ្ឋ គាត់​បាន​សរសេរ​ថា : “ឥដ្ឋ​ការ៉ូ​នោះ​មាន​រូប​លោក​កាអ៊ីន និង​អេបិល កូន​ស្រី​ស្តេច​ផារ៉ោន ក្សត្រី​នៃ​ស្រុក​សេបា … និង​ពួក​សាវ័ក​ធ្វើ​ដំណើរ​តាម​សមុទ្រ ជាដើម”។ ក្រុម​គ្រួសារ​ជា​ច្រើន​បាន​ប្រើ​ឥដ្ឋ​ការ៉ូ​ទាំង​នេះ ធ្វើ​ជា​ឧបករណ៍​សម្រាប់​បង្រៀន នៅ​ពេល​ដែល​ពួក​គេ​ជួប​ជុំ​គ្នា ក្នុង​ភាព​កក់​ក្តៅ នៅ​ជុំវិញ​ឡ​កម្តៅ ហើយ​ចែក​ចាយ​រឿង​ក្នុង​ព្រះ​គម្ពីរ។ ពួក​គេ​បាន​រៀន​អំពី​ចរិយា​សម្បត្តិ​របស់​ព្រះ ដែល​មាន​ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​អាណិត និង​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ។

សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ នៅ​តែ​មាន​សារៈ​សំខាន់​ចំពោះ​យើង ក្នុង​ពេល​បច្ចុប្បន្ន។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៧៨ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​បង្រៀន “សេចក្តី​អាថ៌កំបាំង​ពី​ចាស់​បូរាណ ជា​សេចក្តី​ដែល​ពួក​យើង​ធ្លាប់​បាន​ឮ​បាន​ដឹង​ហើយដែល​ឪពុក​យើង​បាន​ប្រាប់​តៗ​មក”(ខ.២-៣)។ បទ​គម្ពីរ​នេះ​ក៏​បាន​បង្គាប់​យើង​ឲ្យ “​ប្រកាស​ពី​អស់​ទាំង​សេចក្តី​សរសើរ​នៃ​ព្រះយេហូវ៉ា ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្តាប់ ព្រម​ទាំង​ឥទ្ធានុភាព និង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​ផង…ដើម្បី​ឲ្យ​ដំណ​មនុស្ស​ជាន់​ក្រោយ​បាន​ស្គាល់ … ហើយ​ប្រាប់​ដល់​កូន​ចៅ​គេ​ត​ទៅ​ទៀត(ខ.៤,៦)។

ដោយ​ជំនួយ​មក​ពី​ព្រះ យើង​អាច​រក​ឃើញ​មធ្យោបាយ​ដ៏​ប៉ិន​ប្រសប់ និង​មាន​ប្រសិទ្ធ​ភាព ដើម្បី​ពន្យល់​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ ដល់​មនុស្ស​នៅ​ជំនាន់​នីមួយ​ៗ​ ខណៈ​ពេល​ដែល​យើង​ព្យាយាម​ថ្វាយ​ដល់​ព្រះ នូវ​ព្រះ​កិត្តិនាម និង​ការ​សរសើរ​គ្រប់​យ៉ាង ដែល​ព្រះ​អង្គ​សក្តិសម​នឹង​ទទួល។​—Cindy Hess Kasper

តើ​មាន​វីធី​ណា​ខ្លះ ដែល​មាន​ប្រសិទ្ធ​ភាព នៅ​ក្នុង​ការ​ពន្យល់​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ ដល់​អ្នក​ដទៃ? តើ​នរណា​ខ្លះ ចាំ​បាច់​ត្រូវ​ស្គាល់ “កិច្ចការ​របស់​ព្រះ​អម្ចាស់ ដែល​សក្តិ​សម​នឹង​ទទួល​ការ​សរសើរ”?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ នូវ​វិធី​ពន្យល់ អំពី​អ្វី​ដែល​ទូល​បង្គំ​បាន​រៀន​ពី​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​អង្គ​បាន​ធ្វើ។​

To learn more about the central meaning of the Bible, visit ChristianUniversity.org/HR110.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ដានីយ៉ែល ១-២ និង ១យ៉ូហាន ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles