December 6, 2021

You are here:
អ្នកឲ្យដោយអំណរ

ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ។ ២កូរិនថូស ៩:៧ លោក​នីកូឡាស បាន​កើត​នៅ​សតវត្សរ៍​ទី៣។ កាល​នោះ គាត់​មិន​បាន​ដឹង​ថា បន្ទាប់​ពី​គាត់​បាន​លា​ចាក​លោក​ទៅ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក គេ​នឹង​ហៅ​គាត់​ថា សាន់តា ក្លូស(Santa Claus)។ គាត់​គ្រាន់​តែ​ជា​បុរស​ម្នាក់ ដែល​ស្រឡាញ់​ព្រះ និង​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ហើយ​មាន​ឈ្មោះ​ល្បី​ថា បាន​លះ​បង់​របស់​ទ្រព្យ​ឲ្យ​អ្នក​ដទៃ ដោយ​អំណរ ព្រម​ទាំង​បាន​ធ្វើ​ការ​ល្អ​ជា​ច្រើន។ មាន​រឿង​មួយ​ដំណាល​ថា បន្ទាប់​ពី​គាត់​បាន​ដឹង​ថា មាន​គ្រួសារ​មួយ​ជួប​ការ​ខ្វះ​ខាត​ធ្ងន់ធ្ងរ គាត់​ក៏​បាន​ទៅ​ផ្ទះ​របស់​ពួក​គេ​នៅ​ពេល​យប់ ហើយ​ក៏​បាន​បោះ​មាស​មួយ​កញ្ចប់ ចូល​តាម​បង្អួច ធ្លាក់​ចូល​ទៅ​ក្នុង​ស្បែក​ជើង ឬ​ស្រោម​ជើង ដែល​គេ​សំដិល​នៅ​ក្បែរ​ឡ​កម្តៅ។ តួ​អង្គ​សាន់តា ក្លូស ដែល​មាន​ក្នុង​រឿង​និទាន គ្រាន់​តែ​ជា​តួ​អង្គ​នៃ​រឿង​ប្រឌិត​ប៉ុណ្ណោះ តែ​នៅ​មុន​សម័យ​លោក​នីកូឡាស ដែល​ជា​មនុស្ស​ពិត សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ នៅ​ទីក្រុង​កូរិនថូស ឲ្យ​ធ្វើ​ជា​អ្នក​ឲ្យ ឬ​ថ្វាយ​​ដោយ​អំណរ។ គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួកគេ​ ដោយ​រៀប​រាប់​អំពី​ការ​ខ្វះ​ខាត​ធ្ងន់ធ្ងរ ដែល​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ នៅ​ទីក្រុង​យេរូសាឡិម​កំពុង​ជួប​ប្រទះ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ជួយ​ឧបត្ថម្ភ ដោយ​ចិត្ត​សប្បុរស។ សាវ័ក​ប៉ុល​ក៏​បាន​ពន្យល់​ប្រាប់​ពួក​គេ អំពី​អត្ថ​ប្រយោជន៍ និង​ព្រះពរ​ដែល​កើត​មាន ដល់​អ្នក​ដែល​បាន​ឲ្យ ឬ​ថ្វាយ​​ ដោយ​ចិត្ត​ជ្រះ​ថ្លា។…

Read article