ព្រះនាមដ៏ល្អឥតខ្ចោះ
ព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល។ អេសាយ ៧:១៤ នៅថ្ងៃដែលមានអាកាសធាតុក្តៅ និងសំណើមច្រើន នៅខែសីហា ឆ្នាំមួយនោះ កូនប្រុសទីពីររបស់ខ្ញុំក៏បានចាប់កំណើត។ តែគាត់នៅតែមិនទាន់មានឈ្មោះ ដោយសារខ្ញុំ និងភរិយាខ្ញុំមិនទាន់រើសបានឈ្មោះ ដែលយើងទាំងពីរនាក់ពេញចិត្ត។ បន្ទាប់ ពីបានចំណាយពេលជាច្រើនម៉ោង នៅហាងលក់ការ៉េម ហើយបើកឡានមួយសន្ទុះធំ យើងនៅតែមិនអាចសម្រេចចិត្ត។ យើងគ្រាន់តែហៅឈ្មោះគាត់ថា “កូន វីលៀម” អស់រយៈពេល៣ថ្ងៃ មុនពេលយើងសម្រេចចិត្តជាចុងក្រោយ ដាក់ឈ្មោះឲ្យគាត់ថា មីកា។ ការពិបាកនៅក្នុងការជ្រើសរើសឈ្មោះឲ្យត្រូវ អាចនាំឲ្យមានភាពនឿយណាយបន្តិចបន្តួចដែរ។ មានតែព្រះទេ ដែលបានប្រទានព្រះនាមដ៏ឥតខ្ចោះ មកព្រះអង្គសង្រ្គោះ ដែលបានផ្លាស់ប្តូរអ្វីៗ ជារៀងរហូត។ តាមរយៈហោរាអេសាយ ព្រះទ្រង់បានបង្គាប់ស្តេចអេហាស ឲ្យទូលសូមព្រះអង្គ នូវ “ទីសម្គាល់មួយ” ដើម្បីពង្រឹងជំនឿទ្រង់(អេសាយ ៧:១០-១១)។ ទោះស្តេចអង្គនេះបានបដិសេធ មិនព្រមទូលសូមទីសម្គាល់ក៏ដោយ ក៏ព្រះអង្គនៅតែប្រទានពរទ្រង់ ដោយប្រទានបទទំនាយថា “មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល”(ខ.១៤)។ ព្រះទ្រង់បានប្រទានព្រះនាមមកបុត្រតូចនោះ ហើយបុត្រតូចនោះក៏បានធ្វើជាទីសម្គាល់នៃក្តីសង្ឃឹម ដល់មនុស្សដែលកំពុងស្ថិតក្នុងភាពអស់សង្ឃឹម។ កណ្ឌគម្ពីរដំណឹងល្អម៉ាថាយ…
Read article