ការរួបរួម
ហើយខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង។ អេភេសូរ ៤:៣ ព្រះវិហារបាទីស្ទឌូបឺរី បានបែកបាក់គ្នា នៅទសវត្សរ៍ឆ្នាំ១៨០០ ដោយសាររឿងភ្លៅមាន់មួយដុំ។ គេបានដំណាលរឿងនេះ ដោយសាច់រឿងខុសគ្នា តែសមាជិកម្នាក់របស់ពួកជំនុំនេះ ក្នុងសម័យបច្ចុប្បន្ន បានដំណាលថា មានបុរសពីរនាក់បានឈ្លោះប្រកែកគ្នា រឿងភ្លៅមាន់មួយដុំ ក្នុងកម្មវិធីប្រកបគ្នា នៅព្រះវិហារ។ បុរសទីមួយថា ព្រះសព្វព្រះទ័យឲ្យគាត់ញាំភ្លៅមាន់នោះ។ បុរសម្នាក់ទៀតបានឆ្លើយថា ព្រះទ្រង់មិនខ្វល់អំពីរឿងនេះទេ ហើយខ្លួនពិតជាចង់ញាំភ្លៅមាន់នោះណាស់។ ពួកគេក៏មានការខឹងសម្បាចំពោះគ្នាខ្លាំងណាស់ បានជាម្នាក់បានផ្លាស់ទៅរស់នៅចម្ងាយរាប់គីឡូ ពីកន្លែងចាស់ ហើយក៏បានបើកព្រះវិហារបាទីស្ទឌូបឺរីទី២។ អរព្រះគុណព្រះអង្គ ដែលពួកជំនុំនេះបានផ្សះផ្សាគ្នាវិញ ហើយគ្រប់គ្នាទទួលស្គាល់ថា ពួកគេបានបែកបាក់គ្នា ដោយសារមូលហេតុដែលគួរឲ្យអស់សំណើច។ ការរួបរួមគ្នា គឺជាបំណងព្រះទ័យព្រះយេស៊ូវ។ នៅពេលយប់ មុនពេលព្រះអង្គសុគត ព្រះអង្គបានអធិស្ឋានឲ្យពួកសិស្សថា សូម “គេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយ៍បានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន”(យ៉ូហាន ១៧:២១-២៣។ សាវ័កប៉ុលក៏បានជំរុញយើង ឲ្យ “ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១” (អេភេសូរ…
Read article