ជួយយកអាសាអ្នកទាល់ក្រ
អញបង្គាប់ដល់ឯងថា ត្រូវឲ្យឯងលាដៃដល់បងប្អូន និងពួកអ្នកទាល់ក្រ ហើយនឹងពួកកំសត់ទុរគត នៅក្នុងស្រុកឯងជាកុំខានវិញ។ ចោទិយកថា ១៥:១១ លោកអេលវីស សាំម័រ(Elvis Summers) បានឮសម្លេងគោះទ្វារ។ គាត់ក៏បានបើកទ្វារឃើញអ្នកស្រីស្មូកឃី(Smokey) ដែលជាស្រ្តីទន់ខ្សោយម្នាក់ បានមកផ្ទះគាត់ជាញឹកញាប់ ដើម្បីសុំកំប៉ុងលក់អេតចាយ។ លុយដែលគាត់រកបានពីការលក់អេតចាយនោះ ជាប្រភពប្រាក់ចំណូលរបស់គាត់។ លោកអេលវីសក៏បានសួររកកន្លែងស្នាក់នៅរបស់អ្នកស្រីស្មូកឃី។ អ្នកស្រីស្មូកឃីក៏បាននាំគាត់ ទៅរកសំយ៉ាបផ្ទះទទឹងប្រហែលកន្លះម៉ែត្រ នៅជាប់ផ្ទះមួយខ្នង។ លោកស៊ូម័រមានការអាណិតអ្នកស្រីស្មូកឃីណាស់ បានជាគាត់សង់ “ផ្ទះតូចមួយ” ដែលជាជម្រកដ៏សាមញ្ញមួយ ដើម្បីឲ្យអ្នកស្រីស្មូកឃីអាចគេងដោយសុវត្ថិភាព។ លោកស៊ូម័រក៏បានបន្តប្រើគំនិតនេះដើម្បីជួយអ្នកដទៃទៀត។ គាត់បានបង្កើតទំព័រ GoFundMe នៅលើបណ្តាញសង្គម ហើយក៏បានធ្វើការជាក្រុម ជាមួយពួកជំនុំក្នុងតំបន់ ដើម្បីផ្តល់ដីសម្រាប់សង់ជម្រកបន្ថែម សម្រាប់ជនអនាថាដទៃទៀត។ ក្នុងព្រះគម្ពីរទាំងមូល ព្រះទ្រង់បានរំឭករាស្រ្តទ្រង់ ឲ្យជួយទំនុកបម្រុងអ្នកដែលខ្វះខាតផងដែរ។ ពេលដែលព្រះមានបន្ទូលតាមរយៈលោកម៉ូសេ ដើម្បីឲ្យពួកអ៊ីស្រាអែលត្រៀមខ្លួនចូលទឹកដីសន្យា ព្រះអង្គបានលើកទឹកចិត្តពួកគេ ឲ្យ “លាដៃដល់គេវិញជាកុំខាន ហើយឲ្យគេខ្ចីតាមចិត្ត ឲ្យល្មមដល់គ្រាទាល់ក្រនោះចុះ”(ចោទិយកថា ១៥:៨)។ បទគម្ពីរនេះក៏បានកត់សំគាល់ផងដែរថា “ពួកទាល់ក្រមិនចេះដែលផុតពីក្នុងស្រុកឡើយ”(ខ.១១)។ រឿងនេះងាយយល់ទេ។ ដោយសារព្រះទ្រង់បានត្រាស់ហៅដោយព្រះទ័យអាណិត ឲ្យពួកអ៊ីស្រាអែល “លាដៃដល់បងប្អូន និងពួកអ្នកទាល់ក្រ ហើយនឹងពួកកំសត់ទុរគត”(ខ.១១) នោះយើងក៏អាចរកឃើញវិធីជួយអ្នកខ្វះខាតផងដែរ។ មនុស្សម្នាក់ៗត្រូវការអាហារ…
Read article