បានសង្រ្គោះឲ្យរួចពីខ្មំាងសត្រូវ
ទ្រង់បានដោះឲ្យទូលបង្គំរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ។ ២សាំយ៉ូអែល ២២:១៨ កាលពីឆ្នាំ២០១០ ពេលដែលលោកចច វូជណូវិជ(George Vujnovich) មានអាយុ៩៤ឆ្នាំ គាត់បានទទួលរង្វាន់ផ្កាយសំរឹត សម្រាប់ការរៀបចំការជួយសង្រ្គោះមួយ ដែលសារព័ត៌មានញូយ៉កថែមបានហៅថា “ការជួយសង្រ្គោះមួយ ក្នុងចំណោមការជួយសង្រ្គោះអស្ចារ្យបំផុត ក្នុងសម័យសង្រ្គាម លោកលើកទី២។ លោកវូជណូវិជ ជាកូនជនជាតិសឺបៀ ដែលបានផ្លាស់មករករស់នៅក្នុងសហរដ្ឋអាមេរិក។ គាត់បានចូលបម្រើការក្នុងជួរទ័ពអាមេរិក។ ពេលដែលគាត់បានទទួលដំណឹងថា ពួកទ័ពអាកាសរបស់អាមេរិក ដែលធ្លាក់យន្តហោះ កំពុងស្ថិតក្រោមការការពាររបស់ពួកឧទាមនៅប្រទេសយូហ្គោស្លាវី គាត់ក៏បានវិលត្រឡប់ទៅស្រុកកំណើតរបស់ក្រុមគ្រួសារគាត់វិញ ដោយលោតឆ័ត្រយោង ចូលទៅក្នុងព្រៃ ដើម្បីស្វែងរកទីតាំងរបស់ពួកអ្នកបើកយន្តហោះទាំងនោះ។ គាត់បានចែកពួកគេជាក្រុមតូចៗ ហើយបង្រៀនពួកគេ អំពីរបៀបរស់នៅជាមួយជនជាតិសឺបៀ(ដោយស្លៀកពាក់ខោអាវ និងបរិភោគអាហារជនជាតិសឺបៀ)។ បន្ទាប់មក គាត់បានចំណាយពេលជាច្រើនខែ ដើម្បីនាំពួកគេចេញម្តងមួយក្រុមៗ ទៅរកយន្តហោះដឹកជញ្ជូនC-47 ដែលកំពុងរង់ចាំ នៅលើផ្លូវសម្រាប់ចុះចត ដែលគេបានបង្កើតឡើង ដោយការកាប់ឆ្ការព្រៃ។ លោកវូជណូវិជក៏បានសង្រ្គោះពួកទ័ពអាកាស៥១២នាក់ ដែលសុទ្ធតែមានពេញដោយអំណរ។ ស្តេចដាវីឌបានពិពណ៌នា អំពីក្តីអំណរដែលកើតមាន ពេលដែលព្រះបានសង្រ្គោះទ្រង់ ឲ្យរួចផុតពីខ្មាំងសត្រូវដែលបានឡោមព័ទ្ធជុំជិត។ ស្តេចដាវីឌមានបន្ទូលថា ព្រះទ្រង់ “ចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំស្រង់ចេញពីទឹកធំ”(២សាំយ៉ូអែល ២២:១៧)។ ស្តេចសូលក៏មានព្រះទ័យក្រោធ ដោយការច្រណែន។ ទ្រង់បានតាមសម្លាប់ដាវីឌ ដោយគ្មានត្រាប្រណី។ តែព្រះទ្រង់មានផែនការ។…
Read article