ការរង់ចាំ ដ៏មានតម្លៃ
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ។ អេសាយ ៣០:១៨ លោកចេមស៍មានការងារដ៏តប់ប្រមល់មួយ ដែលត្រូវធ្វើការជាច្រើនម៉ោង ជាមួយចៅហ្វាយនាយដែលគ្មានហេតុផល។ គាត់ចង់ឈប់ធ្វើការ។ តែគាត់មានទ្រព្យបញ្ចាំ ដែលត្រូវបង់លុយឲ្យគេជាប្រចាំ ហើយមានប្រពន្ធ និងកូនតូច ដែលត្រូវចិញ្ចឹម។ គាត់មានចិត្តចង់លាឈប់តែម្តង តែភរិយាគាត់បានរំឭកគាត់ថា “ចូរយើងអត់ធ្មត់ ហើយរង់ចាំមើលព្រះទ្រង់នឹងប្រទានយើងអ្វីខ្លះ”។ ជាច្រើនខែក្រោយមក ព្រះទ្រង់ក៏បានឆ្លើយតបការអធិស្ឋានរបស់ពួកគេ។ លោកចេមស៍រកបានការងារថ្មីមួយ ដែលធ្វើឲ្យគាត់រីករាយ ហើយមានពេលជាមួយគ្រួសារច្រើនជាងមុន។ គាត់ប្រាប់ខ្ញុំថា ការរង់ចាំជាច្រើនខែនោះ មានរយៈពេលយូរ តែគាត់សប្បាយចិត្ត ដែលបានរង់ចាំផែនការព្រះសម្រេច ក្នុងពេលទ្រង់។ ការរង់ចាំជំនួយព្រះ ក្នុងពេលដែលមានបញ្ហា ជាការពិបាក។ យើងអាចមានចិត្តចង់ព្យាយាមស្វែងរកដំណោះស្រាយ ដោយខ្លួនឯង ជាមុនសិន។ ពួកអ៊ីស្រាអែលបានធ្វើដូចនេះឯង ដោយពួកគេបានស្វែងរកជំនួយពីនគរអេស៊ីព្ទ ជាជាងងាកទៅរកព្រះ នៅពេលជួបការគំរាមកំហែងពីខ្មាំងសត្រូវ(អេសាយ ៣០:២)។ តែព្រះទ្រង់បានប្រាប់ពួកគេថា ទាល់តែពួកគេប្រែចិត្ត ហើយទុកចិត្តព្រះអង្គ ទើបពួកគេអាចរកឃើញកម្លាំង និងសេចក្តីសង្រ្គោះ(ខ.១៥)។ តាមពិត ព្រះអម្ចាស់សព្វព្រះទ័យនឹងប្រទានព្រះគុណមកពួកគេ(ខ.១៨)។ ការរង់ចាំព្រះ ត្រូវការសេចក្តីជំនឿ និងការអត់ធ្មត់។ ប៉ុន្តែ ពេលដែលយើងបានឃើញការឆ្លើយតបរបស់ព្រះអង្គ យើងនឹងបានដឹងថា ការរង់ចាំនោះមានតម្លៃប៉ុណ្ណា។ មានពរហើយ…
Read article