អត្ថប្រយោជន៍នៃការអធិស្ឋាន មុនពេលនិយាយ
ស្តេចទ្រង់មានព្រះបន្ទូលសួរខ្ញុំថា ដូច្នេះ តើអ្នកចង់បានអ្វី ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌។ នេហេមា ២:៤ មានពេលមួយ ខ្ញុំឆៀងចូលរកមើលសៀវភៅ ក្នុងប្រអប់ដែលមានឈ្មោះលោក ស៊ី អេស លូអ៊ីស(Lewis) នៅហាងលក់សៀវភៅដែលគេបានប្រើហើយ។ ម្ចាស់ហាងក៏បានចេញមក។ ពេលយើងជជែកគ្នា អំពីចំណងជើងសៀវភៅ ដែលលក់ក្នុងហាងនោះ ខ្ញុំឆ្ងល់ថា តើគាត់មានចំណាប់អារម្មណ៍ ចំពោះជំនឿ ដែលបានបណ្តាលចិត្តលោកលូអ៊ីសឲ្យនិពន្ធសៀវភៅដ៏ល្បីល្បាញទាំងនោះ។ ខ្ញុំក៏បានអធិស្ឋានយ៉ាងស្ងាត់ស្ងៀម សូមការដឹកនាំមកពីព្រះ។ ខ្ញុំក៏បាននឹកឃើញជីវប្រវត្តិរបស់លោកលូអ៊ីស ហើយក៏បានចាប់ផ្តើមពិភាក្សា អំពីរបៀបដែលតួអង្គរបស់លោកស៊ី អេស លូអ៊ីស ចង្អុលបង្ហាញគេ ឲ្យងាករកព្រះ។ ទីបំផុត ខ្ញុំអរព្រះគុណព្រះអង្គ ដែលការអធិស្ឋានក្នុងចិត្តតែបន្តិច អាចជួយឲ្យការសន្ទនារបស់យើង ងាកបែរទៅរករឿងខាងវិញ្ញាណ។ លោកនេហេមាបានចំណាយពេលអធិស្ឋាន មុនពេលការសន្ទនាដ៏សំខាន់ជាមួយស្តេចអើថាស៊ើកសេស នៃចក្រភពពើរស៊ី។ ស្តេចបានសួរលោកនេហេមាថា មានការអ្វីដែលទ្រង់អាចជួយគាត់ទេ ខណៈពេលដែលគាត់កំពុងមានទុក្ខព្រួយ ដោយសារការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម។ លោកនេហេមាជាអ្នកបម្រើស្តេច ដូចនេះ គាត់គ្មានតួនាទីអ្វីដែលត្រូវសុំឲ្យស្តេចជួយនោះទេ តែគាត់ត្រូវការជំនួយដ៏សំខាន់មួយ។ គាត់ចង់ស្តាទីក្រុងយេរូសាឡិមឡើងវិញ។ ដូចនេះ គាត់ក៏បាន “អធិស្ឋានដល់ព្រះដែលគង់នៅស្ថានសួគ៌” មុនពេលគាត់លាចេញពីការងាររបស់គាត់ ដើម្បីឲ្យគាត់អាចជួសជុលទីក្រុងឡើងវិញ(នេហេមា ២:៤-៥)។ ស្តេចក៏បានអនុញ្ញាត ហើយថែមទាំងព្រមជួយលោកនេហេមា…
Read article