ខ្ញុំជាដៃរបស់គាត់ គាត់ជាភ្នែករបស់ខ្ញុំ
ភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ។ ១កូរិនថូស ១២:២១ លោក ជា ហៃសៀ(Jia Haixia) បានពិការភ្នែក នៅឆ្នាំ២០០០។ មិត្តភក្តិរបស់គាត់បានបាត់បង់ដៃទាំងសងខាង កាលពីក្មេង។ ប៉ុន្តែ ពួកគេបានរកឃើញវិធីជម្នះភាពពិការរបស់ខ្លួន។ លោក ហៃសៀបាននិយាយថា “ខ្ញុំជាដៃរបស់គាត់ ហើយគាត់ជាភ្នែករបស់ខ្ញុំ”។ ពួកគេក៏បានធ្វើការរួមគ្នា ដោយនាំមកនូវការផ្លាស់ប្តូរ ក្នុងភូមិរបស់ពួកគេ នៅប្រទេសចិន។ ចាប់តាំងពីឆ្នាំ២០០២ មិត្តសំឡាញ់ទាំងពីរបានបំពេញបេសកកម្មមួយ ដើម្បីកែប្រែវាលរហោស្ថាន នៅក្បែរតំបន់ដែលពួកគេរស់នៅ។ រៀងរាល់ថ្ងៃ លោកវែនគី(Wenqi) បានអៀវលោកហៃសៀ ឆ្លងទន្លេទៅកាន់តំបន់នោះ។ លោកវេនគីក៏បានហុចប៉ែលឲ្យលោកហៃសៀ ដោយប្រើជើងរបស់គាត់ មុនពេលលោកហៃសៀដាក់ធុងទឹកជាប់នឹងដងរែក នៅចន្លោះថ្ពាល់និងស្មារបស់លោកវែនគី។ ហើយដោយម្នាក់ជាអ្នកជីក ហើយម្នាក់ទៀតស្រោចទឹក នោះអ្នកទាំងពីរក៏បានដាំដើមឈើ បានជាង១ម៉ឺនដើម។ លោកហៃសៀនិយាយថា “ពេលយើងធ្វើការរួមគ្នា យើងមិនមានអារម្មណ៍ថា យើងពិការទាល់តែសោះ។ យើងជាក្រុមការងារមួយ”។ សាវ័កប៉ុលបានប្រៀបប្រដូចពួកជំនុំ ទៅនឹងរូបកាយមួយ ដែលផ្នែកនៃរូបកាយនីមួយៗត្រូវការគ្នាទៅវិញទៅមក ដើម្បីឲ្យរូបកាយមានដំណើរការ។ បើសមាជិកពួកជំនុំទាំងអស់សុទ្ធតែជាភ្នែក នោះនឹងគ្មាននរណាម្នាក់បំពេញតួនាទីជាត្រចៀកនោះទេ។ បើទំាងអស់គ្នាសុទ្ធតែជាត្រចៀក នោះនឹងគ្មាននរណាធ្វើជាច្រមុះសម្រាប់ហិតក្លិនដែរ(១កូរិនថូស ១២:១៤-១៧)។ សាវ័កប៉ុលមានប្រសាសន៍ថា “ភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ”(ខ.២១)។…
Read article