តើអ្នកជាអ្វី?
ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ។ កាឡាទី ៣:២៦ ពេលដែលខ្ញុំដើរចូលទៅក្នុងហាងលក់ការ៉េម ជាមួយកូនប្រុសខ្ញុំ អាយុ៥ឆ្នាំ ដែលជាកូនកាត់ពីរសាសន៍ អ្នកគិតលុយក៏បានមើលមកខ្ញុំ ហើយសម្លក់កូនខ្ញុំ។ គាត់សួរទៅកូនខ្ញុំថា “ឯងជាអ្វី?” ការចោទសួរ ដោយសម្លេងគំហកនេះ បានបញ្ឆេះកំហឹង និងការឈឺក្បាល ដែលខ្ញុំធ្លាប់មានកាលពីមុន ពេលដែលខ្ញុំកំពុងចម្រើនវ័យធំឡើង ជាជនជាតិអាមេរិកដើមកំណើតម៉ិចស៊ីកូ ដែលគេបានរើសអើង។ ខ្ញុំក៏បានទាញកូនប្រុសខ្ញុំចូលមកជិតខ្ញុំ ហើយក៏បានបែរទៅរកស្វាមីខ្ញុំជាជនជាតិស្បែកខ្មៅ ខណៈពេលដែលគាត់កំពុងដើរចូលហាងនោះ។ អ្នកគិតលុយ ក៏បានធ្វើមុខស្មើ ខណៈពេលដែលគាត់គិតលុយឲ្យយើង ដោយមិននិយាយស្តីមួយម៉ាត់។ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្ត ឲ្យបុរសនោះ ខណៈពេលដែលកូនប្រុសខ្ញុំចង់សាករសជាតិផ្សេងៗ របស់ការ៉េម ដែលមានលក់ក្នុងហាងនោះ។ ខ្ញុំក៏បានប្រែចិត្តចេញពីភាពល្វីងជូរចត់ ហើយទូលសូមព្រះប្រទានខ្ញុំ នូវវិញ្ញាណដែលមានការអត់ទោស។ ដោយសារខ្ញុំមានពណ៌សម្បុរមិនសដូចគេ ខ្ញុំបានក្លាយជាគោលដៅនៃការសម្លក់សម្លឹង និងការចោទសួរដូចគ្នា អស់ពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំមានអារម្មណ៍ថា ខ្វះសុវត្ថិភាព និងគ្មានតម្លៃ ទាល់តែខ្ញុំបានចាប់ផ្តើមរៀនឱបក្រសោបយកអត្តសញ្ញាណថ្មី ក្នុងនាមជាកូនស្រីជាទីស្រឡាញ់របស់ព្រះ។ សាវ័កប៉ុលបានប្រកាសថា អ្នកជឿព្រះយេស៊ូវ សុទ្ធតែជាកូនរបស់ព្រះ ដោយសារជំនឿលើព្រះយេស៊ូវ មានតម្លៃស្មើគ្នា និងមានភាពស្រស់ស្អាតផ្សេងៗគ្នា។ ក្នុងនាមជាបងប្អូនក្នុងព្រះគ្រីស្ទ យើងមានការភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធ ហើយព្រះអង្គបានរៀបចំយើងមក សម្រាប់ឲ្យធ្វើការជាមួយគ្នា(កាឡាទី ៣:២៦-២៩)។…
Read article