December 21, 2021

You are here:
ត្រីវិស័យដែលព្រះបានប្រទាន

ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង។ ទំនុកដំកើង ១១៩:១០៥ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២​ លោក​វ៉ាលដេម៉ារ សេមេណូវ(Waldemar Semenov) កំពុង​បម្រើ​ការ​ជា​វិស្វករ​ជាន់​ទាប នៅ​លើ​នាវា SS Alcoa Guide ។ ពេល​ដែល​នាវា​នោះ ស្ថិត​នៅ​ចម្ងាយ​ជាង​៥០០គីឡូម៉ែត្រ​ ពី​ឆ្នេរ​នៃ​រដ្ឋ​ខារ៉ូឡាញណា​ខាង​ជើង នាវា​មុជ​ទឹក​របស់​អាឡឺម៉ង់​ក៏​បាន​ងើប​ឡើង​ពី​ក្នុង​ទឹក​សមុទ្រ ហើយ​ក៏​បាន​បាញ់​ប្រហារ​មក​លើ​នាវា​នោះ។ នាវា​ក៏​បាន​ត្រូវ​គ្រាប់​បណ្តាល​ឲ្យ​ឆេះ ហើយ​ក៏​ចាប់​ផ្តើម​លិច។ លោក​សេមេណូវ និង​ក្រុម​នាវិក​របស់​គាត់​ក៏​បាន​សម្រូត​ទូក​សុវត្ថិភាព​ចុះ​ទៅ​ក្នុង​ទឹក ហើយ​បាន​ប្រើ​ត្រី​វិស័យ​របស់​នាវា ដើម្បី​ធ្វើ​ដំណើរ​ទៅ​រក​កំពង់​ផែ។ បី​ថ្ងៃ​ក្រោយ​មក យន្ត​ហោះ​ល្បាត​មួយ​គ្រឿង បាន​ប្រទះ​ឃើញ​ទូក​សុវត្ថិភាព​របស់​ពួក​គេ  ហើយ​នាវា USS Broome ក៏​បាន​ជួយ​សង្រ្គោះ​ពួក​គេ នៅ​ថ្ងៃ​បន្ទាប់។ ដោយសារ​ត្រី​វិស័យ​នោះ លោក​សេមេណូវ និង​ពួក​នាវិក​២៦​នាក់ ក៏​បាន​រួច​ជីវិត។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​រាស្រ្ត​របស់​ព្រះ​ថា ព្រះ​ទ្រង់​បាន​បំពាក់​ពួកគេ​ដោយ​ព្រះ​គម្ពីរ ដែល​ប្រៀប​ដូច​ជា​ត្រី​វិស័យ​សម្រាប់​ជីវិត។ គាត់​បាន​ប្រៀប​ធៀប​ព្រះ​គម្ពីរ ទៅ​នឹង “ចង្កៀង” (ទំនុក​ដំកើង ១១៩:១០៥) ដែល​បំភ្លឺ​ផ្លូវ​នៃ​ជីវិត សម្រាប់​អ្នក​ដែល​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ។ ពេល​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​រូប​នេះ​ បាន​រសាត់​អណ្តែត ក្នុង​ទឹក​សមុទ្រ​ដ៏​វឹកវរ​នៃ​ជីវិត គាត់​ដឹង​ថា ព្រះ​ទ្រង់​អាច​ប្រើ​ព្រះ​គម្ពីរ ដើម្បី​ផ្តល់​ឲ្យ​នូវ​ទិសដៅ​ខាង​វិញ្ញាណ ដែល​ជួយ​ឲ្យ​គាត់​រួច​ជីវិត។…

Read article