ទោះមិនអាចជួបគ្នាដោយផ្ទាល់ក៏ដោយ
ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ។ កូល៉ុស ២:៥ ខណៈពេលដែលវីរុសកូរ៉ូណា បានឆ្លងរាលដាលពាសពេញផែនដី ពួកអ្នកជំនាញផ្នែកសុខាភិបាល បានណែនាំឲ្យគេរក្សាគម្លាតពីគ្នា ដើម្បីកាត់បន្ថយការឆ្លងរាលដាល។ ប្រទេសជាច្រើនបានឲ្យប្រជាជនខ្លួនធ្វើចត្តាឡីស័ក ឬនៅតែមួយកន្លែង។ កន្លែងធ្វើការជាច្រើនបានឲ្យបុគ្គលិកខ្លួនធ្វើការនៅផ្ទះ បើសិនជាអាច ខណៈពេលដែលមនុស្សជាច្រើនទៀត កំពុងតែជួបបញ្ហាហិរញ្ញវត្ថុ ដោយសារការបាត់បង់ការងារ ឬមុខរបរ។ ខ្ញុំបានចូលរួមការជួបជុំជាមួយពួកជំនុំ និងក្រុមតូច តាមអនឡាញ ដូចអ្នកដទៃផងដែរ។ ក្នុងនាមយើងជាប្រជាជននៃពិភពលោក យើងរួមគ្នាអនុវត្តនូវទម្រង់ថ្មី នៃការជួបជុំគ្នា ទោះរូបកាយយើងមិនអាចជួបគ្នាដោយផ្ទាល់ក៏ដោយ។ មិនមែនមានតែអ៊ីនធឺណិតទេ ដែលជួយឲ្យយើងបន្តមានទំនាក់ទំនង។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងតភ្ជាប់ទំនាក់ទំនង ក្នុងលក្ខណៈជារូបកាយនៃព្រះគ្រីស្ទ តាមរយៈព្រះវិញ្ញាណ។ សាវ័កប៉ុលបានបកស្រាយអំពីរឿងនេះ អស់ជាច្រើនសតវត្សរ៍មកហើយ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅពួកជំនុំនៅទីក្រុងកូល៉ុស។ ទោះគាត់មិនបានបង្កើតពួកជំនុំនេះ ដោយផ្ទាល់ តែគាត់បានយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ចំពោះពួកគេ និងជំនឿរបស់ពួកគេ។ ហើយទោះសាវ័កប៉ុលមិនអាចនៅជាមួយពួកគេដោយផ្ទាល់ គាត់បានរំឭកពួកគេថា គាត់ “នៅជាមួយខាងវិញ្ញាណ”(កូល៉ុស ២:៥)។ យើងមិនអាចនៅជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានគ្រប់ពេល ដោយសារហេតុផលហិរញ្ញវត្ថុ សុខភាព ឬហេតុផលជាក់ស្តែងផ្សេងទៀត ហើយបច្ចេកវិទ្យាអាចបំពេញចន្លោះប្រហោងនេះបានខ្លះៗ។ តែការជួបជុំតាមអនឡាញ មិនអាចប្រៀបផ្ទឹមនឹងចំណងទាក់ទង ដែលយើងអាចមាន ក្នុងនាមជាផ្នែកនៃរូបកាយតែមួយរបស់ព្រះគ្រីស្ទ បានទាំងស្រុងទេ(១កូរិនថូស ១២:២៧)។…
Read article