December 25, 2021

You are here:
បុត្រតូចនៃថ្ងៃណូអែល

គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង។ ភីលីព ២:៧ សូម​ស្រមៃ​ថា ព្រះ​មួយ​អង្គ​ដែល​ធ្វើ​ឲ្យ​ដើម​ឈើ​ធំ​ៗ កើត​ចេញ​ពី​គ្រាប់​ពូជ​តូច​ល្អិត ហើយ​បង្កើត​ផ្កាយ​ទំាង​ពួង បាន​បន្ទាប​ព្រះ​កាយ ចាប់​កំណើត​ក្នុង​ផ្ទៃ​ស្រ្តី​ព្រហ្មចារី​ម្នាក់ ហើយ​ប្រសូត​ជា​ទារក​តូច។ ព្រះយេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​សុទ្ធ​សាធ បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ យក​រូបភាព​ជា​បាវ​បម្រើ​ (ភីលីព ២:៦-៧)។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។ សូម​យើង​នឹក​ចាំ អំពី​ទិដ្ឋភាព​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ ក្នុង​ក្រោល​សត្វ នៅ​ភូមិ​ជន​បទ​មួយ មាន​ពួក​អ្នក​គង្វាល នៅ​ទី​វាល ហើយ​ទេវតា​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច នៅ​លើ​មេឃ។ ព្រះ​អង្គ​បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​ប្រាជ្ញា ដែល​ធ្វើ​ឲ្យ​ពួក​អាចារ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ការ​ឆ្លើយ​តប ចំពោះ​សំណួរ​ពិបាក​ៗ។ ពេល​ព្រះ​អង្គ​ពេញ​វ័យ នៅ​ទន្លេ​យ័រដាន់ ព្រះ​វរបិតា​បាន​មាន​បន្ទូល​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”។ ហើយ​នៅ​វាល​រហោស្ថាន ព្រះ​អង្គ​ក៏​បាន​តយុទ្ធ ដោយ​ភាព​អត់​ឃ្លាន និង​ការ​អធិស្ឋាន។ សូម​យើង​មើល​ទិដ្ឋភាព​បន្ទាប់ ពេល​ដែល​ទ្រង់​ចាប់​ផ្តើម​ព្រះរាជ​បេសកកម្ម ដោយ​ប្រោស​ជំងឺ ពាល់​អ្នក​កើត​ឃ្លង់​ឲ្យ​ជា អត់ទោស​បាប ឲ្យ​មនុស្ស​មាន​បាប។ ព្រះអង្គ​ក៏​បាន​លត់​ជង្គង់​អធិស្ឋាន ក្នុង​សួន​ច្បារ ដោយ​ព្រះទ័យ​ឈឺ​ចាប់ ហើយ​គេ​ក៏​បាន​មក​ចាប់​ព្រះ​កាយ​ព្រះ​អង្គ ហើយ​មិត្ត​សំឡាញ់​ទ្រង់​រត់​ចោល​ព្រះ​អង្គ​អស់។ គេ​ក៏​បាន​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ​អង្គ ហើយ​ដំព្រះហស្ត និង​ព្រះ​បាទ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង ដោយ​ព្រះ​អង្គ​បាន​ទទួល​បន្ទុក​នៃ​បាប​របស់​លោកិយ​ទាំង​មូល​នៅ​លើ​ស្មា​ព្រះអង្គ។ …

Read article