December 26, 2021

You are here:
ការផ្សះផ្សាឲ្យបានឆាប់រហ័ស

ចូរ​ឲ្យ​អ្នក​ជា​ស្រុះ​ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា។ ម៉ាថាយ ៥:២៥ ជម្លោះ​ដ៏​ឈឺ​ចាប់ រវាង​លោក​សាយមិន(Simon) និង​លោក​ជែហ្វព្រី(Geoffrey) បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​លោក​សាយមិន​បាន​ព្យាយាម​ចាប់​ផ្តើម​ទំនាក់​ទំនង​ឡើង​វិញ តែ​បាន​ជួប​ការ​បដិសេធន៍។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ម្តាយ​របស់​លោក​ជែហ្វព្រី​បាន​ទទួល​មរណៈ​ភាព លោក​សាយ​មិន​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ខាង​ជើង​នៃ​ប្រទេស​កេន​យ៉ា ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សព។ លោក​សាយមិន​ក៏​បាន​រំឭក​អំពី​ការ​ជួប​គ្នា​នៅ​ពេល​នោះ​ថា “ខ្ញុំ​មិន​មាន​ការ​រំពឹង​គិត​ទាល់​តែ​សោះ​ថា រឿង​នេះ​នឹង​ប្រែ​ជា​យ៉ាង​ណា​ទេ តែ​បន្ទាប់​ពី​ពិធី​បុណ្យ​សព​ចប់ យើង​ក៏​បាន​បើក​ចំហ​ចិត្ត ហើយ​មាន​ការ​ជជែក​គ្នា​ដែល​មាន​ផ្លែ​ផ្កា។ យើង​ឱប​គ្នា ចំណាយ​ពេល​ជា​មួយ​គ្នា ​អធិស្ឋាន ហើយ​មាន​គម្រោង​ជួប​គ្នា​ទៀត”។ លោក​សាយមិន និង​លោក​ជែហ្វព្រី​អាច​ជៀស​វាង​ការ​ឈឺ​ចាប់​ជា​ច្រើន បើ​សិន​ជា​ពួក​គេ​បាន​ផ្សះផ្សា​គ្នា​តាំង​ពី​ដំបូង។ ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ក្នុង​បទ​គម្ពីរ ម៉ាថាយ ៥:២១-២៦ បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ទំនាក់​ទំនង។ កំហឹង​ដែល​អាច​នាំ​ទៅ​រក​ជម្លោះ គឺ​ជា​បញ្ហា​ដ៏​​ធ្ងន់ធ្ងរ​(ខ.២២)។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​មាន​ការ​ផ្សះផ្សា​គ្នា​ឲ្យ​រួច​រាល់ មុន​នឹង​ទៅ​ថ្វាយ​បង្គំ​ព្រះ​(ខ.២៣-២៤)។ ព្រះ​បន្ទូល​ប្រកប​ដោយ​ប្រាជ្ញា​របស់​ព្រះ​យេស៊ូវ ឲ្យ “ផ្សះផ្សា​ជា​មួយ​គូ​ជម្លោះ​របស់​យើង ឲ្យ​បាន​ឆាប់​រហ័ស”(ខ.២៥) បាន​រំឭក​យើង​ថា យើង​អាច​ផ្សះផ្សា​គ្នា​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។​ ទំនាក់​ទំនង​ងាយ​នឹង​មាន​បញ្ហា ដោយ​យើង​ត្រូវ​ធ្វើអ្វី​ម្យ៉ាង ក្នុង​គ្រួសារ កន្លែង​ធ្វើ​ការ នៅ​សាលារៀន និង​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ក្នុង​នាម​យើង​ជា​តំណាង​ឲ្យ​ព្រះ​អង្គ ដែល​ជា “ម្ចាស់​នៃ​មេត្រីភាព” (អេសាយ ៩:៦) ចូរ​យើង​បើក​ចំហ​ចិត្ត…

Read article