សត្វតោ ចៀម និងព្រះអង្គសង្រ្គោះ!
សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ។ វិវរណៈ ៥:៥ មានតោថ្មពីរឈរយាមច្រកចូលបណ្ណាល័យសាធារណៈនៃទីក្រុងញូយ៉ក។ រូបចម្លាក់តោ ដែលគេបានឆ្លាក់ពីថ្មម៉ាបនោះ បានឈរនៅទីនោះ ដោយមោទនភាព ចាប់តាំងពីកម្មវិធីសម្ភោទបណ្ណាល័យនេះ ក្នុងឆ្នាំ១៩១១។ ពីដំបូង គេបានដាក់ឈ្មោះឲ្យតោទាំងពីរថា លេអូ លេណុក(Leo Lenox) និង លេអូ អាស្តូ(Leo Astor) ដើម្បីផ្តល់កិត្តិយស ដល់ស្ថាបនិកនៃបណ្ណាល័យនេះ។ ប៉ុន្តែ ក្នុងអំឡុងសម័យវិបត្តិសេដ្ឋកិច្ចពិភពលោក ហ្វ៊ីអូរេឡូ ឡាហ្កាឌា(Fiorello LaGuardia) បានប្តូរឈ្មោះពួកវា ទៅជាសេចក្តីក្លាហាន និងភាពអត់ធ្មត់ ដែលជាគុណធម៌ ដែលគាត់គិតថា អ្នកក្រុងញូយ៉ក គួរតែបង្ហាញចេញមក ក្នុងអំឡុងសម័យវិបត្តិសេដ្ឋកិច្ចប៉ុន្មានឆ្នាំនោះ។ សត្វតោទាំងនោះ នៅតែបន្តមានឈ្មោះថា សេចក្តីក្លាហាន និងភាពអត់ធ្មត់ រហូតមកដល់សព្វថ្ងៃ។ ព្រះគម្ពីរបានពិពណ៌នា អំពីសត្វតោមានជីវិត និងមានអំណាច ដែលផ្តល់ឲ្យការលើកទឹកចិត្ត ក្នុងពេលមានទុក្ខលំបាក ហើយក៏មានឈ្មោះផងដែរ។ ក្នុងការបើកសម្តែងអំពីនគរស្ថានសួគ៌ សាវ័កយ៉ូហានបានយំ ពេលដែលគាត់បានឃើញថា គ្មាននរណាម្នាក់អាចបើកក្រាំង ដែលចែងអំពីផែនការនៃការជំនុំជម្រះ និងប្រោសលោះរបស់ព្រះ។ បន្ទាប់មក លោកយ៉ូហាន…
Read article