December 30, 2021

You are here:
ប្រសើរលើសមាសពេជ្រទៅទៀត

ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន។ សុភាសិត ៣:១៨ លោក​អេដវើត ជែកសិន(Edward Jackson) ដែល​ជា​អ្នក​ស្វែង​រក​រ៉ែ​មាស បាន​ចេញ​ទៅ​ដំណើរ​ទៅ​រដ្ឋ​កាលីហ្វូញ៉ា ក្នុង​អំឡុង​សម័យ​ផ្អើល​រក​រ៉ែ​មាស​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​អាមេរិក។ ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់ គាត់​បាន​សរសេរ អំពី​ហេតុ​ការណ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៤៩ ដោយ​ពោល​ទំនួញ អំពី​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​លំបិន ដោយ​ជិះ​រទេះ​គោ​ជា​ក្រុម ដែល​ដិត​ដាម​ដោយ​ជម្ងឺ ​និង​សេចក្តី​ស្លាប់។ គាត់​សរសេរ​ថា “ខ្ញុំ​មិន​ត្រូវ​ចោល​ឆ្អឹង​នៅ​ទីនេះ​ទេ។ បើ​សិន​ជា​អាច សូម​ឲ្យ​ខ្ញុំ​បាន​ស្លាប់​នៅ​ផ្ទះ​វិញ”។ អ្នក​ស្វែង​រក​រ៉ែ​មាស​ម្នាក់​ទៀត ឈ្មោះ ចន វ៉កឃ័រ(John Walker) ក៏​បាន​សរសេរ​ផង​ដែរ​ថា “វា​ជា​ការ​ផ្សង​សំណាង​ទាំង​ស្រុង ដូច​ការ​ចាក់​ឆ្នោត​អញ្ចឹង…ខ្ញុំ​មិន​អាច​ផ្តល់​យោបល់ ឲ្យ​នរណា​ម្នាក់​មក​ទីនេះ​ទេ”។ តាម​ពិត លោក​វ៉កឃ័រ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ជោគ​ជ័យ ក្នុង​របរ​កសិកម្ម ចិញ្ចឹម​សត្វ និង​នយោបាយ​ក្នុង​រដ្ឋ​របស់​គាត់។ ពេល​ដែល​សមាជិក​គ្រួសារ​គាត់​ម្នាក់ បាន​យក​សំបុត្រ​កំណត់​ហេតុ​កញ្ចាស់​របស់​គាត់ ដែល​ប្រែ​ពណ៌​លឿង ទៅ​កម្ម​វិធី​ពិពណ៌​វត្ថុ​បុរាណ ក្នុង​កម្មវិធី​ទូរទស្សន៍​អាមេរិក គេ​ក៏​បាន​ឲ្យ​តម្លៃ​សំបុត្រ​នោះ​រាប់​ពាន់​ដុល្លា។ ពិធីករ​ទូរទស្សន៍​ក៏​បាន​មាន​ប្រសាសន៍​ថា “ដូចនេះ គាត់​ពិត​ជា​រក​បាន​របស់​មាន​តម្លៃ ក្នុង​សម័យ​ផ្អើល​រក​មាស។ គឺ​សំបុត្រ​នេះ​ឯង”។ ជាង​នេះ​ទៅ​ទៀត ទាំង​លោក​វ៉កឃ័រ និង​លោក​ចនសិន បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ…

Read article