December 31, 2021

You are here:
កាន់តែចូលទៅជិតថ្ងៃណូអែលបានមួយថ្ងៃទៀត

ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថានសួគ៌​វិញ ក៏​នៅ​ចាំ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង។ ភីលីព ៣:២០ កូន​ស្រី​ខ្ញុំ​បាន​និយាយ​ទាំង​មិន​សប្បាយ​ចិត្ត​ថា “ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ពិធី​បុណ្យ​ណូអែល​ចប់​លឿន​ណាស់”។ ខ្ញុំ​យល់​អារម្មណ៍​របស់​នាង។ ការ​បញ្ចប់​នៃ​ថ្ងៃ​បុណ្យ​ណូអែល អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត។ កញ្ចប់​អំណោយ​ណូអែល​ក៏​បាន​បើក​រួច​ហើយ។ គេ​ក៏​បាន​យក​ដើម​ណូអែល និង​អំពូល​តាំង​លម្អ​ដើម​ណូអែល ទៅ​ទុក។  នៅ​មាន​រឿង​ច្រើន​ទៀត ហើយ​សម្រាប់​មនុស្ស​ជា​ច្រើន ក្នុង​ខែ​មករា ការ​បញ្ចុះ​ទម្ងន់​កំពុង​រង់​ចាំ​ពួក​គេ បន្ទាប់​ពី​បាន​ឡើង​គីឡូ នៅ​រដូវ​កាល​បុណ្យ​ណូអែល។  ភ្លាម​ៗ​នោះ ពួក​គេ​មាន​អារម្មណ៍​ថា ពិធី​បុណ្យ​ណូអែល និង​ការ​រំពឹង​ចង់​បាន សម្រាប់​ថ្ងៃ​ណូអែល ហាក់​ដូចជា​នៅ​ឆ្ងាយ​យ៉ាង​ខ្លាំង។ ពីរ​បី​ឆ្នាំ​មុន ពេល​ដែល​យើង​កំពុង​ប្រមូល​គ្រឿង​តាំង​លម្អ​ថ្ងៃ​ណូអែល យក​ទៅ​ទុក ខ្ញុំ​ក៏​បាន​ដឹង​ថា ទោះ​ប្រតិទិន​បាន​បង្ហាញ​ថ្ងៃ​ខែ​យ៉ាង​ដូចម្តេច​ក៏​ដោយ ថ្ងៃ​ណូអែល​បន្ទាប់​ បាន​រំកិល​មក​កាន់​តែ​ជិត ម្តង​មួយ​ថ្ងៃ​ៗ។  ខ្ញុំ​ក៏​បាន​និយាយ​ពី​រឿង​នេះ​ជា​ញឹក​ញាប់។ តែ​នៅ​ពីក្រោយ​ការ​អប​អរ​ពិធី​បុណ្យ​ណូអែល គឺ​មាន​រឿង​ដែល​សំខាន់​ជាង​នេះ​ទៀត ដែល​ជា​សេចក្តី​ពិត​ខាង​វិញ្ញាណ គឺ​សេចក្តី​សង្រ្គោះ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​មក​លោកិយ​នេះ ហើយ​ការ​សង្ឃឹម​ថា ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មក​វិញ។ ព្រះគម្ពីរ​បាន​ចែង​ម្តង​ហើយ​ម្តង​ទៀត អំពី​ការ​មើល ការ​រង់​ចាំ និង​ការ​ទន្ទឹង​រង់​ចាំ​ការ​យាង​មក​វិញ ជា​លើក​ទីពីរ​របស់​ព្រះ​គ្រីស្ទ។  ខ្ញុំ​ចូល​ចិត្ត​ព្រះ​បន្ទូល​ដែល​បាន​ចែង​ ក្នុង​បទ​គម្ពីរ ភីលីព ៣:១៥-២១។ សាវ័ក​ប៉ុល​បាន​បង្ហាញ​ភាព​ខុស​គ្នា រវាង​ការ​រស់​នៅ​តាម​របៀប​លោកិយ…

Read article