គ្មានការយល់ច្រឡំ
អាឡិចក្សា(Alexa) ស៊ីរី(Siri) និងអ្នកជំនួយការដោយសម្លេងដទៃទៀត ដែលជាបញ្ញាសប្បនិមិត្ត មានបង្កប់ក្នុងឧបករណ៍ឆ្លាតវ័យមួយចំនួន ក្នុងផ្ទះរបស់ខ្ញុំ ជួនកាល ស្តាប់ច្រឡំអ្វីដែលដែលយើងកំពុងនិយាយ។ ក្មេងអាយុ៦ឆ្នាំម្នាក់ បាននិយាយទៅកាន់ឧបករណ៍ថ្មីនោះ អំពីនំឃុកឃី និងផ្ទះតុក្កតាតូចមួយ។ ក្រោយមក ម្តាយរបស់នាងក៏បានទទួលសារអេឡិចត្រូនិចមួយច្បាប់ ដែលក្នុងនោះបានសរសេរថា នំឃុកឃី៤គីឡូ និងផ្ទះតុក្កតាតម្លៃ១៧០ដុល្លា កំពុងតែត្រូវបានគេដឹកជញ្ជូនមកផ្ទះរបស់នាងហើយ។ នៅទីក្រុងឡុង សូម្បីតែសត្វសេកមួយក្បាល ដែលចេះនិយាយ ក៏បានបញ្ជាទិញអំណោយក្នុងប្រអប់ពណ៌មាស តាមរយៈឧបករណ៍នោះ ដោយម្ចាស់របស់វាមិនបានដឹងអី។ មនុស្សម្នាក់បានប្រាប់ឧបករណ៍ឆ្លាតវ័យរបស់គាត់ឲ្យបើកភ្លើង ក្នុងបន្ទប់ទទួលភ្ញៀវ ហើយវាក៏បានឆ្លើយថា នៅទីនេះមិនមានបន្ទប់ញាំកាហ្វេទេ។ ពេលណាយើងនិយាយទៅកាន់ព្រះ នោះព្រះអង្គមិនដែលយល់ច្រឡំ អំពីអ្វីដែលយើងទូលថ្វាយព្រះអង្គឡើយ។ ព្រះអង្គមិនដែលភ័ន្តច្រឡំ ព្រោះព្រះអង្គជ្រាបអំពីចិត្តយើង ច្បាស់ជាងយើងស្គាល់ចិត្តខ្លួនឯង។ ព្រះវិញ្ញាណពិនិត្យមើលចិត្តយើង ហើយយល់ព្រះទ័យព្រះវរបិតា។ សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងរ៉ូមថា ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងសម្រេចបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ ដើម្បីឲ្យយើងបានពេញវ័យខាងវិញ្ញាណ និងធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាទ្រង់(រ៉ូម ៨:២៨)។ ដោយសារភាពកម្សោយរបស់យើង នោះយើងមិនទាំងដឹងថា យើងត្រូវការអ្វី ដើម្បីឲ្យអាចលូតលាស់ តែព្រះវិញ្ញាណបរិសុទ្ធបានអធិស្ឋានឲ្យយើង តាមបំណងព្រះទ័យព្រះ(ខ.២៦-២៧)។ តើអ្នកមានការពិបាកនៅក្នុងការបង្ហាញចេញនូវអ្វីក្នុងចិត្តអ្នក ដល់ព្រះអម្ចាស់ឬទេ? តើអ្នកមិនដឹងថា ត្រូវអធិស្ឋានពីអ្វី និងដោយរបៀបណាឬ? ចូរអធិស្ឋានទូលថ្វាយព្រះអង្គ នូវអ្វីដែលមានក្នុងចិត្តអ្នកចុះ។…
Read article