លទ្ធផលនៃការចាប់ផ្តើមជាថ្មី
ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ កូល៉ុស ៣:១០ ពេលដែលប្រាយអិននី(Bryony) មានអាយុ៣០ឆ្នាំ នាងមិនសប្បាយចិត្ត នៅក្នុងការបន្តធ្វើការផ្នែកលក់ ដែលនាងមិនដែលចូលចិត្ត។ នាងបានសម្រេចចិត្តថា ពេលនេះជាពេលដែលនាងត្រូវឈប់មានការស្ទាក់ស្ទើរ ហើយត្រូវស្វែងរកការងារថ្មី។ សម្រាប់ដាវីឌ(David)វិញ ឆ្នាំថ្មីនេះ គាត់បានឆ្លុះកញ្ចក់ ដោយការប្តេជ្ញាចិត្តថា ឆ្នាំថ្មីនេះជាឆ្នាំដែលគាត់ត្រូវស្រកគីឡូ។ រីឯចេមស៍(James)វិញ គាត់បានឃើញឆ្នាំចាស់កន្លងផុតទៅ ដោយភាពឆេវឆាវរបស់គាត់ មិនបានអន់ថយសោះឡើយ។ នៅខែបន្ទាប់ គាត់សន្យានឹងខ្លួនឯងថា គាត់នឹងព្យាយាមខ្លាំងជាងមុន។ បើអ្នកធ្លាប់បានប្តេជ្ញាចិត្ត នៅដើមខែថ្មី ដើមឆ្នាំថ្មី ឬនៅថ្ងៃខួបកំណើត នោះមិនមែនមានតែអ្នកទេ ដែលបានអនុវត្តដូចនេះ។ អ្នកស្រាវជ្រាវថែមទាំងបានដាក់ឈ្មោះឲ្យការអនុវត្តន៍ដូចនេះថា : ឥទ្ធិពលនៃការចាប់ផ្តើមជាថ្មី។ ពួកគេបានលើកឡើងថា កាលបរិច្ឆេទសំខាន់ៗ ក្នុងប្រតិទិនអាចនាំឲ្យយើងពិនិត្យមើលជីវិតយើង ហើយព្យាយាមទុកបរាជ័យ ឬកំហុសយើង នៅពីក្រោយយើង ដើម្បីចាប់ផ្តើមជាថ្មី។ យើងចង់ក្លាយជាមនុស្សល្អជាងមុន ហេតុនេះហើយយើងចង់មានការចាប់ផ្តើមថ្មី។ ជំនឿលើព្រះយេស៊ូវ គឺជាដំណោះស្រាយដ៏មានអំណាច សម្រាប់បញ្ហានេះ ដោយបង្ហាញឲ្យយើងដឹងថា ជីវិតថ្មីមានលក្ខណៈដូចម្តេចខ្លះ(កូល៉ុស ៣:១២-១៤) ហើយត្រាស់ហៅយើង ឲ្យលះចោលជីវិតចាស់របស់យើង (ខ.៥-៩)។ ជីវិតផ្លាស់ប្រែនេះ មិនគ្រាន់តែកើតមាន…
Read article