ពេលដែលក្តីស្រឡាញ់គ្មានទីបញ្ចប់
ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់។ ទំនុកដំកើង ១៤៥:២០ សានដ្រា(Sandra) បាននិយាយរំឭករឿងចាស់ថា “រៀងរាល់ពេលជីតារបស់ខ្ញុំ នាំខ្ញុំទៅឆ្នេរសមុទ្រ គាត់តែងតែដោះនាឡិការរបស់គាត់ទុក។ ថ្ងៃមួយ ខ្ញុំក៏បានសួរគាត់ថា ហេតុអ្វីគាត់ចាំបាច់ត្រូវដោះវាទុក”។ “គាត់ក៏បានញញឹម ហើយឆ្លើយថា ព្រោះតាចង់ឲ្យចៅដឹងថា ពេលវេលាដែលតាបានចំណាយជាមួយចៅសំខាន់ប៉ុណ្ណា ចំពោះតា។ តាគ្រាន់តែចង់ចំណាយពេលជាមួយចៅជារៀងរហូត”។ ខ្ញុំបានឮសានដ្រាចែកចាយរឿងនេះ នៅពិធីបុណ្យសពរបស់ជីតាគាត់។ រឿងនេះស្ថិតក្នុងចំណោមអនុស្សាវរីយ៍ដែលនាងចូលចិត្តបំផុត។ ការដែលអ្នកដទៃចំណាយពេលសម្រាប់យើង អាចធ្វើឲ្យយើងមានអារម្មណ៍ថា យើងមានតម្លៃចំពោះពួកគេ។ ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំអំពីបទគម្ពីរដែលបានចែង អំពីការដែលព្រះទ្រង់ថែរក្សាយើង ដោយក្តីស្រឡាញ់។ ព្រះទ្រង់តែងតែចំណាយពេលជាមួយយើងជានិច្ច។ គឺដូចដែលស្តេចដាវីឌបានអធិស្ឋានក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៤៥ ថា “ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ ១៨ ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក ដែលអំពាវនាវដល់ទ្រង់”(ខ.១៦-១៨)។ សេចក្តីល្អ និងការយកព្រះទ័យទុកដាក់របស់ព្រះ បានជួយទ្រទ្រង់ជីវិតយើងរាល់វេលា ដោយផ្តល់ឲ្យយើងនូវខ្យល់ដង្ហើម និងអាហារសម្រាប់បរិភោគជាដើម។ ដោយសារព្រះអង្គមានសេចក្តីស្រឡាញ់ដ៏បរិបូរ នោះព្រះអង្គបានបង្កើតយើងមក ដោយសេចក្តីមេត្តា ដោយយកព្រះទ័យទុកដាក់ចំពោះភាពតូចល្អិតបំផុតនៃជីវិតយើង។ សេចក្តីស្រឡាញ់របស់ព្រះមានភាពជ្រាលជ្រៅ ហើយគ្មានទីបញ្ចប់ បានជាសេចក្តីសប្បុរស និងសេចក្តីមេត្តារបស់ព្រះអង្គ បើកផ្លូវឲ្យយើងចូលទៅរកជីវិតអស់កល្បជានិច្ច និងក្តីអំណរ ក្នុងព្រះវត្តមានព្រះអង្គ ពោលគឺព្រះអង្គស្រឡាញ់យើងខ្លាំងណាស់…
Read article