សេចក្តីជំនឿដែលមានគ្រឹះរឹងមាំ
ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ។ ម៉ាថាយ ៧:២៦ ភ្នំខ្សាច់ខ្ពស់ៗ នៅតាមបណ្តោយឆ្នេរខាងជើង នៃបឹង Silver បានបណ្តាលឲ្យផ្ទះប្រជាជននៅតំបន់ជិតខាង ជួបហានិភ័យ នៃការបាក់ស្រុតចូលទៅក្នុងដីខ្សាច់ ដែលតែងតែផ្លាស់ទីជានិច្ច។ ទោះអ្នករស់នៅទីនោះបានព្យាយាមកើបពំនូកដីខ្សាច់ធំៗ ទៅកន្លែងផ្សេងក៏ដោយ ក៏ពួកគេបានត្រឹមតែឈរមើលដោយអស់សង្ឃឹម ពេលដែលដីខ្សាច់បានកប់ពីលើផ្ទះដែលពួកគេបានសង់យ៉ាងស្អាត។ ខណៈពេលដែលចៅសង្កាត់ដឹកនាំសកម្មភាពសង្រ្គោះផ្ទះ ដែលបានទទួលរងការបំផ្លិចបំផ្លាញកាលពីពេលថ្មីៗនេះ គាត់ក៏បានបញ្ជាក់ថា វាជាបញ្ហាដែលគេមិនអាចទប់ស្កាត់បានទេ។ ទោះម្ចាស់ផ្ទះបានព្យាយាមជៀសវាងគ្រោះថ្នាក់នៃការបាក់ស្រុតយ៉ាងណាក៏ដោយ ក៏ភ្នំខ្សាច់ទាំងនោះ មិនអាចទ្រទ្រង់គ្រឹះឲ្យរឹងមាំបានឡើយ។ ព្រះយេស៊ូវបានជ្រាបអំពីភាពល្ងង់ខ្លៅនៃការសង់ផ្ទះនៅលើដីខ្សាច់។ បន្ទាប់ពីទ្រង់បានដាស់តឿនពួកសិស្សទ្រង់ អំពីពួកហោរាក្លែងក្លាយ ព្រះអង្គក៏បញ្ជាក់ថា ការស្តាប់បង្គាប់ដោយក្តីស្រឡាញ់ គឺបានបង្ហាញថា យើងមានប្រាជ្ញា(ម៉ាថាយ ៧:១៥-២៣)។ ព្រះអង្គមានបន្ទូលថា “អស់អ្នកដែលបានឮព្រះបន្ទូលទ្រង់ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម”(ខ.២៤)។ តែអ្នកដែលបានឮព្រះបន្ទូលព្រះ ហើយបានសម្រេចចិត្តមិនប្រព្រឹត្តតាម “អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ”(ខ.២៦)។ ពេលដែលកាលៈទេសៈធ្វើឲ្យយើងមានអារម្មណ៍ថា ដីខ្សាច់កំពុងតែកប់ពីលើយើង នៅពីក្រោមទម្ងន់នៃការរងទុក្ខ ឬការព្រួយបារម្ភ នោះយើងអាចមានក្តីសង្ឃឹមចំពោះព្រះគ្រីស្ទ ដែលជាថ្មដារបស់យើង។ ព្រះអង្គនឹងជួយយើង ឲ្យមានជំនឿរឹងមាំ ដែលសង់នៅលើគ្រឹះដែលមិនចេះរង្គោះរង្គើ នៃចរិយាសម្បត្តិរបស់ព្រះអង្គ ដែលមិនចេះប្រែប្រួល។—Xochitl Dixon តើការស្តាប់បង្គាប់បានបង្ហាញថា…
Read article