វិលត្រឡប់ទៅរកព្រះរាជបញ្ជាជាមូលដ្ឋាន
ចូរលះបង់សេចក្តីច្រឡោត និងការរឹបជាន់ចេញ ហើយសំរេចតាមសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតចុះ។ អេសេគាល ៤៥:៩ មុនពេលឆ្នាំថ្មីជិតមកដល់ ជាទូទៅគេបានធ្វើការប្តេជ្ញាចិត្តផ្សេងៗ សម្រាប់ឆ្នាំថ្មី តែគេហាក់ដូចជាធ្វើការប្តេជ្ញាចិត្ត ដើម្បីតែខកខាន នៅក្នុងការអនុវត្តន៍តាមការប្តេជ្ញាចិត្តនោះ។ អ្នកខ្លះបាននិយាយលេងសើច អំពីរឿងពិតនេះ ដោយស្នើឲ្យគេធ្វើការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី ដែលអាចធ្វើតាមបាន ដែលមានដូចតទៅ : ខ្ញុំនឹងបក់ដៃដាក់អ្នកបើកបរ ដែលឈប់នៅកន្លែងភ្លើងស្តុប។ ខ្ញុំនឹងចុះឈ្មោះរត់ម៉ារ៉ាតុន។ តែខ្ញុំនឹងមិនទៅចូលរួមឡើយ។ ខ្ញុំនឹងឈប់ពន្យារពេល តែថ្ងៃស្អែក ខ្ញុំពន្យារពេលទៀត។ ខ្ញុំនឹងវង្វេងផ្លូវ ដោយមិនបានប្រើផែនទី។ Unfriend អ្នកដែលបង្ហោះរូបបង្អួតសាច់ដុំ។ ទោះជាយ៉ាងណាក៏ដោយ ការចាប់ផ្តើមជាថ្មី អាចជារឿងដែលមិនត្រូវលេងសើច។ នៅគ្រាសញ្ញាចាស់ ប្រជាជនយូដា ដែលកំពុងស្ថិតក្នុងការនិរទេស មានការស្រេកឃ្លាននូវការចាប់ផ្តើមជាថ្មី។ បន្ទាប់ពីពួកគេរស់នៅជាឈ្លើយសឹក បានប្រហែល២ទសវត្សរ៍ ព្រះទ្រង់ក៏បានប្រទានការកម្សាន្តចិត្តដល់ពួកគេ តាមរយៈលោកហោរាអេសេគាល ដោយសន្យាថា “អញនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្តីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល” (អេសេគាល ៣៩:២៥)។ ប៉ុន្តែ ប្រជាជាតិមួយនេះ ចាំបាច់ត្រូវវិលត្រឡប់ទៅរកព្រះរាជបញ្ជា ដែលជាមូលដ្ឋានគ្រឹះនៃជំនឿរបស់ពួកគេ ដែលព្រះទ្រង់បានប្រទានមកតាមរយៈលោកម៉ូសេ កាលពី៨រយឆ្នាំមុន។ ដែលរាប់បញ្ចូលការប្រារព្ធពិធីបុណ្យ នៅពេលឆ្នាំថ្មីមកដល់។ សម្រាប់ប្រជាជនយូដា ពិធីបុណ្យនោះចាប់ផ្តើមនៅដើមរដូវផ្ការីក(៤៥:១៨)។…
Read article