January 12, 2022

You are here:
ព្រះទ្រង់តែងតែស្តាប់ឮយើងពីស្ថានសួគ៌

សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្តី​យុត្តិធម៌​ឲ្យ​គេ​ផង។ ១ពង្សាវតាក្សត្រ ៨:៤៥ ក្មេង​តូច​ម៉ៃសិន(Maison) មាន​អាយុ​១៨​ខែ មិន​ដែល​បាន​ឮ​សម្លេង​ម្តាយ​របស់​គាត់​សោះ។ គ្រូ​ពេទ្យ​ក៏​បាន​យក​ឧបករណ៍​ជំនួយ​ការ​ស្តាប់ ដាក់​ក្នុង​ត្រចៀក​គាត់ ហើយ​អ្នក​ស្រី​ឡូរីន(Lauryn) ដែល​ជា​ម្តាយ​របស់​គាត់​ក៏​បាន​សួរ​គាត់​ថា “កូន​ស្តាប់​ម៉ាក់​ឮ​ទេ?” ក្មេង​តូច​ម្នាក់​នេះ​ក៏​មាន​ទឹក​មុខ​រីក​រាយ។ អ្នក​ស្រី​ឡូរីន​ក៏​បាន​និយាយ​ទៀត​ថា “សួស្តី កូន​តូច!”។ ម៉ៃសិន​ក៏​បាន​ឆ្លើយ​តប ដោយ​ទឹក​មុខ​ញញឹម និង​បញ្ចេញ​សម្លេង​អិអឹ​យ៉ាង​ស្រទន់។ អ្នក​ស្រី​ឡួរីន​ក៏​បាន​ស្រក់​ទឹក​ភ្នែក ដោយ​ដឹង​ថា នាង​បាន​ឃើញ​ការ​អស្ចារ្យ​កើត​ឡើង។ ម៉ៃសិន​បាន​កើត​មិន​គ្រប់​ខែ ដោយសារ​កាល​នាង​មាន​ទម្ងន់ ពួក​ចោរ​បាន​បាញ់​នាង​ត្រូវ​បី​គ្រាប់ ក្នុង​អំឡុង​ពេល​ពួក​វា​ប្លន់​ផ្ទះ​របស់​នាង។ ម៉ៃសិន​បាន​កើត ដោយ​មាន​ទម្ងន់​តែ​កន្លះ​គីឡូ ហើយ​ត្រូវ​ទទួល​ការ​ចិញ្ចឹម​ក្នុង​កែវ​រយៈ​ពេល​១៥៨​ថ្ងៃ ដោយ​គេ​មិន​សង្ឃឹម​ថា គាត់​អាច​រស់​បាន​យូរ​នោះ​ទេ។ រឿង​ដ៏​កម្សាន្ត​ចិត្ត​នេះ បាន​រំឭក​ខ្ញុំ​ថា​ ព្រះ​ទ្រង់​តែង​តែ​ស្តាប់​យើង​អធិស្ឋាន​ជា​និច្ច។ ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន ដោយ​ព្រះ​ទ័យ​ឆេះ​ឆួល ទៅ​កាន់​ព្រះកាណ៌​ព្រះ​អម្ចាស់ ដែល​កំពុង​ផ្ទៀង​ស្តាប់ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន​ថា “សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្តី​យុត្តិធម៌​ឲ្យ​គេ​ផង”(១ពង្សាវតាក្សត្រ ៨:៤៥)​ នៅ​ពេល​ដែល “គ្មាន​ទឹក​ភ្លៀង”(ខ.៣៥) ក្នុង​អំឡុង​ពេល “មាន​គ្រោះ​អត់​ឃ្លាន ឬ​ជំងឺ​រាត​ត្បាត”(ខ.៣៧) និង​សង្គ្រាម​ជា​ដើម(ខ.៤៤)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ក្នុង​សេចក្តី​ល្អ​របស់​ទ្រង់…

Read article