ការវិនិយោគដែលគួរឲ្យអស់សំណើច
យ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត ខ្ញុំក៏ទទួលបញ្ចាំចំការ ដែលនៅឯអាន៉ាថោត។ យេរេមា ៣២:៨-៩ កាលពីឆ្នាំ១៩២៩ ពេលដែលសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះធ្ងន់ធ្ងរ មនុស្សរាប់លាននាក់បានបាត់បង់អ្វីៗគ្រប់យ៉ាង។ ប៉ុន្តែ លោកផ្លយ អុដលុម(Floyd Odlum) មានប្រតិកម្មតបខុសគេ។ ខណៈពេលដែលគេរាល់គ្នាមានការភ័យស្លន់ស្លោ ហើយលក់ភាគហ៊ុនរបស់ខ្លួន ក្នុងតម្លៃថោកខុសពីធម្មតា លោកអុដលុមក៏បានធ្វើនូវរឿងដែលគេគិតថា ល្ងង់ខ្លៅ ដោយចូលទៅទិញភាគហ៊ុនជាច្រើន នៅពេលដែលអនាគតរបស់ប្រទេសជាតិកំពុងតែលិចលង់។ ប៉ុន្តែ ចក្ខុវិស័យដ៏ “ល្ងង់ខ្លៅ” របស់លោកអុដលុម ក៏បានទទួលផលចំណេញ ដោយបង្កើតឲ្យមានការវិនិយោគទុនដ៏រឹងមាំ ដែលធន់នៅអស់ជាច្រើនទសវត្សរ៍។ ព្រះទ្រង់បានប្រាប់លោកយេរេមា ឲ្យធ្វើនូវរឿងមួយ ដែលមនុស្សគិតថា គួរឲ្យអស់សំណើច។ ព្រះអង្គបានបង្គាប់គាត់ ឲ្យទៅទិញដី នៅអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីន (យេរេមា ៣២:៨)។ ទោះជាយ៉ាងណាក៏ដោយ ពេលនោះមិនសមជាពេលដែលត្រូវទិញដីនោះទេ។ នគរយូដាទាំងមូលកំពុងតែហៀបនឹងត្រូវបរទេសចូលលុកលុយ។ កងទ័ពរបស់ស្តេចបាប៊ីឡូនកំពុងតែលោមព័ទ្ធទីក្រុងយេរូសាឡិម(ខ.២) ហើយដីដែលលោកយេរេមាទិញ នឹងក្លាយជាដីរបស់ពួកបាប៊ីឡូនមិនខាន។ តើគាត់ជាមនុស្សល្ងង់ឬ ដែលទៅធ្វើការវិនិយោគ នៅពេលដែលអ្វីៗនឹងត្រូវបាត់បង់ក្នុងពេលឆាប់ៗ? តាមពិត គាត់កំពុងស្តាប់ ហើយធ្វើតាមព្រះបន្ទូលព្រះ ដែលបានរៀបចំពេលអនាគត ដែលគ្មាននរណាអាចមើលដឹង។ “ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា…
Read article