អនុវត្តតាមអ្វីដែលអ្នកបានចែកចាយ
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។ យ៉ាកុប ១:២២ ខ្ញុំបានចាប់ផ្តើមអានព្រះគម្ពីរឲ្យកូនៗរបស់ខ្ញុំស្តាប់ ពេលដែលហ្សេវា(Xavier) ដែលជាកូនប្រុសពៅ ចូលសាលាមត្តេយ្យ។ ខ្ញុំតែងតែស្វែងរកពេលដែលខ្ញុំអាចបង្រៀនពួកគេ ហើយចែកចាយខគម្ពីរ ដែលអាចប្រើក្នុងកាលៈទេសៈរបស់យើង ហើយលើកទឹកចិត្តពួកគេឲ្យអធិស្ឋានជាមួយខ្ញុំ។ ហ្សេវាបានចាំខគម្ពីរជាច្រើន ដោយមិនពិបាកទន្ទេញ។ ពេលដែលយើងស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលត្រូវការប្រាជ្ញា គាត់ច្រើនតែសូតខគម្ពីរ ដែលបញ្ចេញពន្លឺនៃសេចក្តីពិតរបស់ព្រះ។ ថ្ងៃមួយ ខ្ញុំមានកំហឹង ហើយក៏បាននិយាយ ដោយសម្លេងកាច។ ពេលគាត់ស្តាប់ឮ គាត់ក៏បានឱបខ្ញុំ ហើយនិយាយថា “សូមម៉ាក់ ធ្វើតាមព្រះបន្ទូលដែលម៉ាក់បង្រៀន”។ ការរំឭកដ៏សុភាពរបស់ហ្សេវា បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនប្រកបដោយប្រាជ្ញារបស់សាវ័កយ៉ាកុប ទៅកាន់អ្នកជឿជាជនជាតិយូដា ដែលខ្ចាត់ខ្ចាយ ក្នុងទឹកដីសាសន៍ដទៃ(យ៉ាកុប ១:១)។ ដោយគាត់បាននិយាយសង្កត់ធ្ងន់អំពីរបៀប ដែលអំពើបាបអាចរំខានការធ្វើបន្ទាល់ថ្វាយព្រះយេស៊ូវ នោះគាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តពួកគេ ដោយចិត្តសុភាព(ខ.២១)។ កាលណាយើងបានឮព្រះបន្ទូល តែមិនធ្វើតាម នោះយើងប្រៀបដូចជាមនុស្សដែលឆ្លុះកញ្ចក់ ហើយភ្លេចអ្វីដែលយើងបានឃើញក្នុងកញ្ចក់(ខ.២៣-២៤)។ យើងអាចភ្លេចឯកសិទ្ធិ ដែលព្រះបានប្រទានយើង ឲ្យធ្វើជាតំណាងរបស់ព្រះ ដោយយើងបានជានឹងព្រះ តាមរយៈព្រះលោហិតព្រះគ្រីស្ទ។ ព្រះយេស៊ូវបានបង្គាប់អ្នកជឿព្រះអង្គ ឲ្យផ្សាយដំណឹងល្អ។ ព្រះវិញ្ញាណបរិសុទ្ធកែប្រែជីវិតយើង ហើយទន្ទឹមនឹងនោះ ទ្រង់ប្រទានកម្លាំងយើង ឲ្យធ្វើជាអ្នកតំណាងព្រះគ្រីស្ទ…
Read article