ការរស់នៅ ដោយសារការស្លាប់
ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ។ និក្ខមនំ ១២:១៣ ខាល(Carl) កំពុងតយុទ្ធនឹងជំងឺមហារីក ហើយត្រូវការប្តូរសួត ដើម្បីមានជីវិតរស់បន្តទៀត។ គាត់បានអធិស្ឋានទូលសូមឲ្យមានគេបរិច្ចាគសួតដល់គាត់។ គាត់បានសារភាពថា នេះជាការអធិស្ឋានដ៏ចម្លែក ព្រោះ “មនុស្សម្នាក់នឹងត្រូវស្លាប់ ដើម្បីបរិច្ចាគសួត ឲ្យគាត់អាចរស់បន្តទៀតបាន”។ បញ្ហារបស់ខាល បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីពិតជាមូលដ្ឋាន ក្នុងព្រះគម្ពីរដែលថា ព្រះទ្រង់ប្រើសេចក្តីស្លាប់ ដើម្បីនាំមកនូវជីវិត។ គឺដូចដែលមានចែងក្នុងកណ្ឌគម្ពីរនិក្ខមនំ។ ពួកអ៊ីស្រាអែលមានការនឿយលំបាកយ៉ាងខ្លាំង នៅក្នុងភាពជាទាសករ របស់សាសន៍អេស៊ីព្ទ។ ស្តេចផារ៉ោនមិនព្រមដោះលែងពួកគេឲ្យមានសេរីភាពឡើយ ទាល់តែព្រះទ្រង់បានជួយពួកគេ។ ព្រះទ្រង់បានសម្លាប់កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទ លើកលែងតែពួកកូនច្បងដែលស្នាក់នៅក្នុងផ្ទះ ដែលគេបានសម្លាប់កូនចៀម ហើយយកឈាមវាមកលាបនៅក្របទ្វារប៉ុណ្ណោះ(និក្ខមនំ ១២:៦-៧)។ សព្វថ្ងៃនេះ យើងបានកើតក្នុងចំណងនៃអំពើបាប។ ដើម្បីឲ្យយើងអាចរួចពីចំណងនៃអំពើបាប និងសាតាំង ព្រះទ្រង់បានធ្វើការលះបង់ផ្ទាល់ខ្លួន ដោយលះបង់ព្រះជន្មព្រះរាជបុត្រាដ៏ល្អឥតខ្ចោះរបស់ទ្រង់ ដោយបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ព្រះយេស៊ូវបានត្រាស់ហៅយើង ឲ្យចូលរួមជាមួយព្រះអង្គនៅលើឈើឆ្កាងផងដែរ គឺដូចដែលសាវ័កប៉ុលបានពន្យល់ថា “ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ”(កាឡាទី ២:២០)។ កាលណាយើងទទួលជឿកូនចៀមដ៏ឥតខ្ចោះរបស់ព្រះ គឺមានន័យថា យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ(រ៉ូម ៦:៤-៥)។ យើងបង្ហាញចេញនូវសេចក្តីជំនឿនេះ រៀងរាល់ពេលដែលយើងនិយាយថាទេ…
Read article