ការចាប់ផ្តើមជាថ្មី
បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ។ ២កូរិនថូស ៥:១៧ បុណ្យចូលឆ្នាំចិន ដែលក្រុមគ្រួសារជនជាតិចិន នៅគ្រប់ទិសទី បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មានទំនាក់ទំនងនឹងប្រតិទិនច័ន្ទគតិ។ តាមធម្មតា បុណ្យចូលឆ្នាំចិនប្រព្រឹត្តទៅនៅចន្លោះ ចុងខែមករា ដល់ពាក់កណ្តាលខែកុម្ភៈ ជាពេលជួបជុំគ្រួសារ ដែលមានប្រពៃណីជាច្រើន ដែលខ្លះមានអត្ថន័យដ៏អស្ចារ្យ។ ការទិញ និងស្លៀកពាក់ខោអាវថ្មីៗ ការបោសសម្អាតផ្ទះឲ្យស្អាត និងការលោះបំណុលធំៗ សុទ្ធតែជាប្រពៃណីដែលបានរំឭកយើងថា យើងកំពុងទុកចោលពេលអតីតកាលនៅពីក្រោយយើង ហើយចាប់ផ្តើមឆ្នាំថ្មី ដោយភាពស្អាតបាត។ ប្រពៃណីទាំងនេះក៏បានរំឭកខ្ញុំ អំពីជីវិតថ្មីដែលយើងមាន ក្នុងព្រះគ្រីស្ទផងដែរ។ ទោះកាលពីមុនយើងជានរណា ឬបានធ្វើអ្វីក៏ដោយ ក៏យើងនៅតែអាចទុកអតីតកាលទាំងនោះនៅពីក្រោយយើង។ យើងអាចឈប់វាយដំខ្លួនឯង ដោយសារកំហុសពីអតីតកាល ហើយត្រូវឈប់ប្រកាន់ទោសខ្លួនឯង ដោយដឹងថា ព្រះទ្រង់បានអត់ទោសបាបឲ្យយើងទាំងស្រុង ដោយសារការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង។ ហើយយើងអាចចាប់ផ្តើមជាថ្មី ដោយដឹងថា យើងអាចពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់កែប្រែយើងជារៀងរាល់ថ្ងៃ ឲ្យកាន់តែមានលក្ខណៈដូចព្រះយេស៊ូវ។ ហេតុនេះហើយ សាវ័កប៉ុលបានរំឭកអ្នកជឿទាំងឡាយថា “អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ យើងក៏អាចនិយាយដូចនេះដែរ ដោយសារសេចក្តីពិតដែលសាមញ្ញ តែមានអំណាច ដែលបានចែងថា…
Read article