ភាពអស្ចារ្យនៃស្នាព្រះហស្តព្រះអង្គ
ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី។ លោកុប្បត្តិ ១:១១ ខណៈពេលដែលលោកធីម(Tim) កំពុងធ្វើដំណើរកម្សាន្តកាត់តាមផែនទឹកកកនៅលើភ្នំរូទ ក្លេស័រ នៅរដ្ឋអាឡាស្កា គាត់បានប្រទះឃើញអ្វីម្យ៉ាង ដែលគាត់មិនដែលបានឃើញពីមុនមក។ ទោះលោកធីមបានធ្វើការសិក្សាផែនទឹកកកនៅលើភ្នំ ជាលក្ខណៈអាជីព គាត់បានប្រទះឃើញដុំស្លែមូលៗតូចៗ ដ៏ច្រើនសន្ធឹក ដែលគាត់មិនដែលស្គាល់ទាល់តែសោះ។ បន្ទាប់ពីគាត់បានតាមដានរុក្ខជាតិនេះ ដែលមានរាងមូលពណ៌បៃតងភ្លឺ អស់ជាច្រើនឆ្នាំ គាត់និងមិត្តរួមការងាររបស់គាត់ ក៏បានរកឃើញថា ខុសពីស្លែនៅលើដើមឈើ ដុំស្លែ ដែលមានរហ័សនាមថា “សត្វកណ្តុរនៅផ្ទាំងទឹកកក” មិនតោងនៅលើដើមឈើ ហើយដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលថែមទៀតនោះ គឺពួកវាធ្វើការផ្លាស់ទី ដូចហ្វូងសត្វ។ ពីដំបូង លោកធីម និងមិត្តរួមការងាររបស់គាត់សង្ស័យថា ពួកវាផ្លាស់ទីដោយសារមានខ្យល់បក់ ឬពួកវារមៀលចុះពីលើទួលមក ប៉ុន្តែ ការស្រាវជ្រាវរបស់ពួកគេបានបង្ហាញថា ទាំងនេះសុទ្ធតែជាការស្មានខុស។ ពួកគេនៅមិនទាន់ដឹងច្បាស់ថា ដុំស្លែទាំងនោះបានផ្លាស់ទីដោយរបៀបណាទេ។ ភាពអាថ៌កំបាំងដូចនេះ បានធ្វើឲ្យយើងនឹកចាំ អំពីភាពប៉ិនប្រសប់របស់ព្រះ។ ក្នុងពេលដែលព្រះអង្គបង្កើតរបស់សព្វសារពើ ព្រះអង្គបានបង្គាប់ឲ្យដី ដុះតិណជាតិ និងដើមឈើ (លោកុប្បតិ្ត ១:១១)។ ព្រះអង្គក៏បានរចនាឲ្យមានដុំស្លែទាំងនោះផងដែរ ទោះមនុស្សភាគច្រើននឹងមិនដែលបានឃើញពួកវាដោយផ្ទាល់ ទាល់តែយើងបានទៅដល់តំបន់ផែនទឹកកក ដែលមានលក្ខខ័ណ្ឌប្រកបគ្រប់គ្រាន់ឲ្យពួកវាលូតលាស់។ ដុំស្លែទាំងនោះបានទាក់ទាញអ្នកវិទ្យាសាស្រ្តជាច្រើន ដោយសាររូបរាងមូលស្រមូវៗរបស់ពួកវា…
Read article