February 5, 2022

You are here:
មិនមែនតាមរយៈភាពសុខស្រួល

យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម។ រ៉ូម ៥:៣-៤ ពេល​ដែល​លោក​ឌែន​(Dan)កំពុង​បើក​ម៉ូតូ​តាម​ផ្លូវ មាន​ឡាន​មួយ​គ្រឿង​បាន​វ៉ា​ម៉ូតូ​គាត់ ចូល​ទៅ​ក្នុង​ចំណែក​ផ្លូវ​របស់​គាត់ បណ្តាល​ឲ្យ​ម៉ូតូ​គាត់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍។ ពេល​ដែល​គាត់​ដឹង​ខ្លួន បន្ទាប់​ពី​សន្លប់​អស់​ពីរ​សប្តាហ៍​នៅ​មជ្ឈមណ្ឌល​ព្យាបាល​អ្នក​របួស គាត់​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ។ ដែល​អាក្រក់​បំផុត​នោះ គឺ​គាត់​មាន​របួស​ឆ្អឹង​ខ្នង ដែល​បណ្តាល​ឲ្យ​គាត់​ធ្លាក់​ខ្លួន​ពិការ។ លោក​ឌែន​បាន​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា តែ​មិន​ទាន់​ឃើញ​ព្រះ​ទ្រង់​ឆ្លើយ​តប។ ផ្ទុយ​ទៅ​វិញ គាត់​ជឿ​ថា ព្រះ​ទ្រង់​បាន​បង្រៀន​គាត់​ដោយ​ក្តី​អាណិត​ថា “គោល​បំណង​នៃ​ជីវិត​នេះ គឺ​ដើម្បី​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ។ គួរ​ឲ្យ​ស្តាយ​ណាស់ ការ​ផ្លាស់​ប្រែ​នោះ​មិន​កើត​មាន ក្នុង​ពេល​ដែល​យើង​មាន​ក្តី​សុខ​នោះ​ទេ…តែ​កើត​ឡើង នៅ​ពេល​ដែល​ជីវិត​មាន​ការ​លំបាក។ គឺ​នៅ​ពេល​ដែល​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ ដោយ​ការ​អធិស្ឋាន ដើម្បី​ឲ្យ​អាច​ឆ្លង​ផុត​ថ្ងៃ​នីមួយ​ៗ”។ សាវ័ក​ប៉ុល​បាន​ពន្យល់ អំពី​អត្ថ​ប្រយោជន៍​ពីរ​យ៉ាង នៃ​ការ​មាន​ភាព​សុចរិត​នោះ​ចំពោះ​ព្រះ ដែល​មាន​ដូច​ជា ការ​ស៊ូ​ទ្រាំ និង​ការ​អរ​សប្បាយ ក្នុង​ទុក្ខ​លំបាក​(រ៉ូម ៥:៣-៤)។ អត្ថ​ប្រយោជន៍​ទាំង​ពីរ​នេះ គឺ​មិន​មែន​ជា​ការ​ត្រាស់​ហៅ​ឲ្យ​មាន​ការ​អត់​ធ្មត់ ដោយ​គ្មាន​ការ​ត្អូញត្អែរ ឬ​ស្វែង​រក​ការ​សប្បាយ​ក្នុង​ការ​ឈឺ​ចាប់​នោះ​ទេ។ វា​ជា​ការ​អញ្ជើញ​ឲ្យ​ទុក​ចិត្ត​ព្រះ ដោយ​គ្មាន​ការ​រង្គោះរង្គើ។ ការ​រង​ទុក្ខ ដោយ​ពឹង​អាង​ព្រះ​គ្រីស្ទ នាំ​ឲ្យ​យើង​មាន “សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ស៊ាំ​ថ្នឹក និង​សេចក្តី​សង្ឃឹម”(ខ.៣-៤)។ សេចក្តី​ទាំង​នេះ​សុទ្ធ​តែ​កើត​ចេញ​ពី​ការ​មាន​ជំនឿ​ថា ព្រះ​វរបិតា​នឹង​មិន​បោះបង់​យើង​ចោល តែ​នៅ​តែ​ដើរ​ជា​មួយ​យើង កាត់​ភ្លើង…

Read article