អំណាចនៃសេចក្តីស្រឡាញ់
ទឹកជាច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់សេចក្តីស្រឡាញ់បានឡើយ។ បទចម្រៀងសាឡូម៉ូន ៨:៧ មានចាស់ទុំពីរនាក់ មានអាយុប្រហែល៨០ឆ្នាំ ម្នាក់រស់នៅក្នុងប្រទេសអាឡឺម៉ង់ ម្នាក់ទៀត នៅប្រទេសដាណឺម៉ាក។ មើលទៅអ្នកទាំងពីរ មិនទំនងអាចធ្វើជាគូរស្នេហ៍ឡើយ។ ពួកគេមានប្តីប្រពន្ធរៀងៗខ្លួន ដោយមានជីវិតដ៏រីករាយ អស់រយៈពេល៦០ឆ្នាំ មុនពេលពួកគេក្លាយជាស្រ្តីមេម៉ាយ និងបុរសពោះម៉ាយ។ ទីលំនៅរបស់ពួកគេស្ថិតនៅចម្ងាយពីគ្នា ដោយធ្វើដំណើរតែ១៥នាទីប៉ុណ្ណោះ តែផ្ទះរបស់ពួកគេស្ថិតនៅប្រទេសពីរផ្សេងគ្នា។ ពួកគេនៅតែធ្លាក់ក្នុងអន្លង់ស្នេហ៍ ដោយចំអិនអាហារ និងចំណាយពេលជាមួយគ្នាជាទៀតទាត់។ គួរឲ្យស្តាយណាស់ នៅឆ្នាំ២០២០ ដោយសារតែការរាលដាលនៃវីរូសកូរ៉ូណា រដ្ឋាភិបាលដាណឺម៉ាកក៏បានបិទច្រកព្រំដែន។ តែពួកគេនៅតែបន្តជួបគ្នា ជារៀងរាល់ថ្ងៃ នៅម៉ោង៣រសៀល នៅព្រំដែន នៅលើផ្លូវជាតិដ៏ស្ងប់ស្ងាត់មួយ ដោយអង្គុយញាំអាហារជាមួយគ្នា នៅម្ខាងព្រំដែនម្នាក់។ បុរសនោះក៏បានពន្យល់ថា “យើងមកទីនេះ ដោយសារយើងស្រឡាញ់គ្នា”។ ក្តីស្រឡាញ់របស់ពួកគេខ្លាំងជាងព្រំដែន និងមានអំណាចខ្លាំងជាងជំងឺរាតត្បាត។ កណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូនបានធ្វើការបកស្រាយដ៏គួរឲ្យស្ញប់ស្ញែង អំពីអំណាចដ៏អស្ចារ្យនៃសេចក្តីស្រឡាញ់។ ក្នុងនោះ ស្តេចសាឡូម៉ូនបានមានប្រសាសន៍ថា “ដ្បិតសេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់”(៨:៦)។ យើងមិនអាចជៀសវាងសេចក្តីស្លាប់បានឡើយ។ វានឹងមកដល់ ដោយការបញ្ចប់ដាច់ខាតដែលយើងមិនអាចរារាំងបាន។ ប៉ុន្តែ សេចក្តីស្រឡាញ់មានកម្លាំងខ្លាំងដូចសេចក្តីស្លាប់។ ជាងនេះទៅទៀត “ជំហួលនៃសេចក្តីស្រឡាញ់ក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកព្រះ(ខ.៦)។ តើអ្នកធ្លាប់ឃើញភ្លើងឆាបឆេះទេ? សេចក្តីស្រឡាញ់គឺមិនខុសពីភ្លើង ដែលមិនអាចពន្លត់បាន។ “ទឹកជាច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់សេចក្តីស្រឡាញ់បានឡើយ”…
Read article