មិនដែលភ្លេចកិច្ចការដែលយើងបានធ្វើ
ដ្បិតព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ។ ហេព្រើរ ៦:១០ ពេលដែលយើងគិត អំពីបេសកជន ដែលជាអ្នកត្រួសត្រាយផ្លូវ ក្នុងប្រវត្តិសាស្រ្ត យើងប្រហែលមិនបានឮឈ្មោះ លោក ចច លេលី(George Liele ឆ្នាំ១៧៥០ ដល់ ១៨២០)នោះទេ។ តែយើងគួរតែស្គាល់គាត់។ គាត់បានចាប់កំណើតក្នុងគ្រួសារទាសករ។ គាត់បានទទួលជឿព្រះយេស៊ូវ នៅរដ្ឋចចជា ហើយក៏បានទទួលសិទ្ធិសេរីភាព មុនពេលសង្រ្គាមឯករាជ្យអាមេរិក។ គាត់បាននាំព្រះរាជសាររបស់ព្រះយេស៊ូវ ទៅប្រទេសចាម៉ៃកា ដោយឈោងចាប់ពួកទាសករ នៅក្នុងតំបន់ចំការ ហើយក៏បានបម្រើការជាគ្រូគង្វាល និងស្ថាបនិក នៃព្រះវិហាររបស់ជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ក្នុងទីក្រុងសាវ៉ាណា រដ្ឋចចជា ដែលគេបានចាត់ទុកជា “ព្រះវិហារដំបូងនៃព្រះវិហារបាទីស្ទរបស់ជនជាតិស្បែកខ្មៅ”។ អ្នកខ្លះប្រហែលមិនបាននឹកចាំ អំពីជីវិតនៃការងារបម្រើនគរព្រះដ៏គួរឲ្យកត់សំគាល់ របស់លោកលេលីឡើយ តែព្រះទ្រង់នឹងមិនដែលភ្លេចការបម្រើខាងវិញ្ញាណរបស់គាត់ឡើយ។ ព្រះអង្គក៏មិនភ្លេចកិច្ចការដែលអ្នកធ្វើថ្វាយព្រះអង្គដែរ។ កណ្ឌគម្ពីរសំបុត្រហេព្រើរបានលើកទឹកចិត្តយើង យ៉ាងដូចនេះថា “ដ្បិតព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ”(៦:១០)។ មនុស្សមិនអាចមើលស្រាលភាពស្មោះត្រង់របស់ព្រះអង្គបានឡើយ ព្រោះព្រះអង្គពិតជាជ្រាប និងនឹកចាំអ្វីៗដែលព្រះអង្គបានធ្វើ ក្នុងព្រះនាមព្រះអង្គ។…
Read article