February 12, 2022

You are here:
ការរៀនរស់នៅដោយជំនឿ

ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ។ ២កូរិនថូស ៥:៧ លោក​ហ្គែរី(Gary) មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទប់​ខ្លួន​ឲ្យ​នឹង ពេល​គាត់​ដើរ ដូច​នេះ វេជ្ជបណ្ឌិត​របស់​គាត់ ក៏​បាន​ចេញ​វេជ្ជបញ្ជា ឲ្យ​គាត់​ធ្វើ​ការ​ព្យាបាល​ដោយ​ចលនា ដើម្បី​ជួយ​ឲ្យ​គាត់​អាច​ទប់​លំនឹង​ខ្លួន។ ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល​ដោយ​ចលនា គ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ថា “អ្នក​មាន​ការ​ទុក​ចិត្ត​ខ្លាំង​ពេក មក​លើ​អ្វី​ដែល​អ្នក​អាច​មើល​ឃើញ សូម្បី​តែ​ក្នុង​ពេល​អ្នក​ដឹង​ថា វា​ខុស! អ្នក​មិន​បាន​ពឹង​ផ្អែក​ឲ្យ​បាន​គ្រប់​គ្រាន់​មក​លើ​ប្រព័ន្ធ​ផ្សេង​ទៀត​របស់​អ្នក ជា​អ្វី​ដែល​អ្នក​ពាល់​នឹង​ជើង​របស់​អ្នក និង​សញ្ញា​ដែល​បង្ហាញ​ចេញ​មក ក្នុង​ត្រចៀក​ក្នុង​របស់​អ្នក ដែល​ជួយ​ឲ្យ​អ្នក​ទប់​លំនឹង​ខ្លួន​ផង​ដែរ”។ ពេល​ដែល​គាត់​ប្រាប់​លោក​ហ្គែរី​ថា “អ្នក​មាន​ការ​ទុក​ចិត្ត​ខ្លាំង​ពេក មក​លើ​អ្វី​ដែល​អ្នក​អាច​មើល​ឃើញ” ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​របស់​ដាវីឌ  ជា​អ្នក​គង្វាល​វ័យ​ក្មេង ដែល​បាន​ប្រឈម​មុខ​ដាក់​កូលីយ៉ាត។ អស់​រយៈ​ពេល​៤០​ថ្ងៃ​ហើយ ដែល​កូលីយ៉ាត ជា​អ្នក​ប្រយុទ្ធ​ជើង​ឯក របស់​សាសន៍​ភីលីស្ទីន បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​មុខ​កង​ទ័ព​អ៊ីស្រាអែល  ដោយ​ឡក​ឡើយ​ដាក់​ពួក​គេ ឲ្យ​បញ្ជូន​នរណា​ម្នាក់​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​គាត់(១សាំយ៉ូអែល ១៧:១៦)។ ប៉ុន្តែ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច ដោយសារ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។ បន្ទាប់​មក​ យុវជន​ដាវីឌ​ក៏​បាន​បង្ហាញ​ខ្លួន​មក ខណៈ​ពេល​ដែល​ឪពុក​គាត់​បាន​ប្រើ​គាត់ ឲ្យ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​ពួក​បង​ៗ​របស់​គាត់​(ខ.១៨)។ តើ​ស្តេច​ដាវីឌ​បាន​មើល​ទៅ​ស្ថានភាព​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ? គឺ​ដោយ​ជំនឿ មិនមែន​ដោយ​ការ​មើល​ឃើញ​នោះ​ទេ។ គាត់​បាន​មើល​ឃើញ​យក្ស តែ​គាត់​បាន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​រំដោះ​រាស្រ្ត​ទ្រង់។ ទោះ​គាត់​គ្រាន់​តែ​ជា​ក្មេង​តូច​ម្នាក់​ក៏​ដោយ គាត់​បាន​ទូល​ស្តេច​សូល​ថា “សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ…

Read article