February 11, 2022

You are here:
ព្រះសូរសៀងរបស់ព្រះវរបិតា

នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។ ម៉ាថាយ ៣:១៧ ឪពុក​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​ទទួល​មរណភាព​កាល​ពី​ពេល​ថ្មីៗ​នេះ។ ពេល​គាត់​មាន​ជំងឺ ស្ថានភាព​របស់​គាត់​មាន​ការ​ចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គាត់​ក៏​បាន​លា​ចាកលោក។ មិត្ត​ភក្តិ​ខ្ញុំ និង​ឪពុក​គាត់​មាន​ទំនាក់​ទំនង​ដ៏​រឹងមាំ តែ​នៅ​មាន​សំណួរ​ជា​ច្រើន​ដែល​ត្រូវ​សួរ ចម្លើយ​ដែល​ត្រូវ​ឆ្លើយ និង​ការ​សន្ទនា​ដែល​ត្រូវ​មាន​ជា​មួយគ្នា។ មាន​រឿង​ជា​ច្រើន​ដែល​មិត្ត​ភក្តិ​ខ្ញុំ​មិន​បាន​និយាយ​ជា​មួយ​ឪពុក​គាត់ ហើយ​ពេល​នេះ​ឪពុក​គាត់​បាន​ស្លាប់​ហើយ។ មិត្ត​ភក្តិ​ខ្ញុំ​ជា​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល ដូច​នេះ គាត់​ដឹង​អំពី​ការ​ឡើង​ចុះ នៃ​អារម្មណ៍​ដែល​សោក​សង្រេង និង​របៀប​ជួយ​អ្នក​ដទៃ ឆ្លង​កាត់​ទឹក​ដែល​មាន​ខ្យល់​ព្យុះ​នោះ។ តែ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា “នៅ​ថ្ងៃ​ខ្លះ ខ្ញុំ​គ្រាន់​តែ​ត្រូវ​ការ​ឮ​សម្លេង​របស់​ប៉ា​ខ្ញុំ ដែល​ជា​ការ​ធានា​ថា គាត់​ពិត​ជា​ស្រឡាញ់​ខ្ញុំ។ រឿង​នេះ​តែង​តែ​មាន​ន័យ​ចំពោះ​ខ្ញុំ​ជា​និច្ច”។​ ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ នៅ​ដើម​ដំបូង​នៃ​ព្រះ​រាជកិច្ច​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី គឺ​នៅ​ពេល​ដែល​ព្រះ​អង្គ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ពី​លោក​យ៉ូហាន បាទីស្ទ។ ទោះ​លោក​យ៉ូហាន​បាន​ព្យាយាម​ប្រកែក​ថា គាត់​មិន​សក្តិសម​នឹង​ជ្រមុជ​ទឹក​ឲ្យ​ព្រះអង្គ​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ទទូច​ថា ពិធី​បុណ្យ​ជ្រមុជ​ទឹក​នោះ មាន​ភាព​ចាំ​បាច់ ដើម្បី​ឲ្យ​គេ​ដឹង​ថា ព្រះ​អង្គ​ក៏​មាន​លក្ខណៈ​ជា​មនុស្ស​ផង​ដែរ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ”(ម៉ាថាយ ៣:១៥)។ លោក​យ៉ូហាន​ក៏​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​អង្គ។ បន្ទាប់​មក ការ​អស្ចារ្យ​ក៏​បាន​កើត​ឡើង ដោយ​ប្រកាស​អត្ត​សញ្ញាណ​ព្រះ​អង្គ ដល់​លោក​យ៉ូហាន និង​ពួក​បណ្តាជន​ដែល​នៅ​ទីនោះ ហើយ​ក៏​បាន​ប៉ះពាល់​ព្រះទ័យ​ព្រះអង្គ​យ៉ាង​ខ្លាំង។ គឺ​នៅ​ពេល​ដែល​ព្រះ​វរបិតា​បាន​បន្លឺ​សម្លេង​ចេញ​ពី​មេឃ​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”(ខ.១៧)។…

Read article