ជំនួយដ៏អស្ចារ្យរបស់ព្រះអង្គ
ទ្រង់ប្រទានហិមៈមកឲ្យដូចជារោមចៀម ក៏បាចសាចសន្សើមកកដូចជាផេះ។ ទំនុកដំកើង ១៤៧:១៦ មន្រ្តីប៉ូលិសមានការភ្ញាក់ផ្អើល ចំពោះការអធិស្ឋានរបស់មនុស្ស “រាប់សែន ឬប្រហែលជារាប់លាននាក់” ដែលបានទូលថ្វាយដល់ព្រះ សូមព្រះអង្គជួយ ខណៈពេលដែលភ្លើងឆេះព្រៃនៅភាគខាងកើត បានរាលដាល នៅតាមតំបន់ភ្នំ នៅរដ្ឋខូឡូរ៉ាដូ ក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២០។ ភ្លើងឆេះព្រៃដ៏ល្បីល្បាញនេះ បានបំផ្លិចបំផ្លាញផ្ទៃដីជាង៤ម៉ឺនហិចតា ក្នុងរយៈពេលតែ១២ម៉ោង ដោយដុតបំផ្លាញព្រៃឈើដ៏ស្ងួតហែង និងដុតបំផ្លាញផ្ទះ៣រយខ្នងរាបដល់ដី ហើយការរាលដាលក៏កំពុងតែគំរាមកំហែងទីក្រុងមួយចំនួន ដែលមានទីតាំងនៅលើផ្លូវនៃវិនាសកម្មរបស់វា។ បន្ទាប់មក ជំនួយក៏បានមកដល់។ វាមិនមែនជាការធ្លាក់ភ្លៀង តែជាការធ្លាក់ព្រឹលទាន់ពេលវេលា ដែលនាំឲ្យអ្នកព្យាករណ៍ឧតុនិយមម្នាក់ហៅជំនួយនោះថា “ជំនួយមកពីព្រះ”។ ព្រឹលបានធ្លាក់ចុះមកឆាប់ជាងរាល់ដង នៅទូទាំងតំបន់ដែលមានភ្លើងឆេះ ដោយកំរាស់ព្រឹលនៅលើដីមានចាប់ពីកន្លះម៉ែត្រឡើង ធ្វើឲ្យល្បឿននៃការរីករាលដាលបានថយចុះ ហើយនៅកន្លែងខ្លះភ្លើងក៏បានរលត់ទំាងស្រុង។ ជំនួយប្រកបដោយសេចក្តីមេត្តានេះ គឺហាក់ដូចជាអស្ចារ្យហួសពាក្យពណ៌នា។ តើព្រះទ្រង់ស្តាប់ឮការអធិស្ឋានរបស់យើងទេ ពេលដែលយើងទូលសូមឲ្យព្រឹល ឬទឹកភ្លៀងធ្លាក់ចុះមក? ព្រះគម្ពីរបានចែងអំពីការឆ្លើយតបជាច្រើនរបស់ព្រះ ចំពោះការអធិស្ឋានដូចនេះ ដែលរាប់បញ្ចូលទាំងការអធិស្ឋានរបស់លោកអេលីយ៉ា សូមទឹកភ្លៀងផងដែរ(១ពង្សាវតាក្សត្រ ១៨:៤១-៤៦)។ ក្នុងនាមលោកអេលីយ៉ា ជាអ្នកបម្រើព្រះ ដែលមានសេចក្តីជំនឿដ៏អស្ចារ្យ គាត់បានយល់អំពីអំណាចគ្រប់គ្រងរបស់ព្រះ មកលើអ្វីៗគ្រប់យ៉ាង ដែលរាប់បញ្ចូលទាំងអាកាសធាតុផងដែរ។ គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក ១៤៧ បានចែងអំពីព្រះអង្គថា “ទ្រង់បាំងមេឃដោយពពក…
Read article