ភាពផុយស្រួលនៃជីវិត និងការបន្ទាបខ្លួន
ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ។ យ៉ាកុប ៤:១៤ លោកយេរ៉ូម(Jerome) និងលោកទ័រទូលាន(Tertullian) ដែលជាអ្នកប្រាជ្ញនៅសម័យបុរាណ បានលើកឡើង អំពីរឿងមួយចំនួន ដែលដំណាលថា ក្នុងចក្រភពរ៉ូម៉ាំង នៅសម័យបុរាណ បន្ទាប់ពីមេទ័ពបានទទួលជ័យជម្នះដ៏គួរឲ្យកោតស្ញប់ស្ញែង គាត់ក៏បានជិះពីលើរទេះសេះដែលចាំងពន្លឺផ្លេកៗ ដោយមានគេដង្ហែគាត់ កាត់តាមមហាវិថីនៅកណ្តាលទីក្រុង ចាប់តាំងពីពេលព្រឹកដល់ពេលល្ងាច។ ហ្វូងមនុស្សក៏បានស្រែកហូរ។ មេទ័ពនោះក៏មានចិត្តសប្បាយយ៉ាងខ្លាំង ចំពោះការគោរពស្រឡាញ់ពីប្រជាជន ដោយទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងជីវិតគាត់។ ទោះជាយ៉ាងណាក៏ដោយ តាមរឿងព្រេងបានឲ្យដឹងថា មានអ្នកបម្រើម្នាក់ឈរពីក្រោយមេទ័ពនោះ ពេញមួយថ្ងៃ ដោយខ្សឹបដាក់ត្រចៀកគាត់ថា Memento mori (ប្រែថា “សូមលោកកុំភ្លេចថា លោកមិនមែនជាមនុស្សអមតៈទេ”)។ ក្នុងពេលដែលមានការសរសើរដ៏លើសលប់ មេទ័ពនោះស្រេកឃ្លានការបន្ទាបខ្លួន ដោយនឹកចាំថា គាត់មិនមែនជាមនុស្សអមតៈទេ។ លោកយ៉ាកុបបានសរសេរសំបុត្រផ្ញើទៅសហគមន៍មួយ ដែលមានអំនួត និងចូលចិត្តសរសើរខ្លួនឯង។ គាត់ក៏បានប្រឈមមុខដាក់ភាពក្រអឺតក្រទមរបស់ពួកគេ ដោយពាក្យសម្តីដ៏មុតស្រួចថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ»(យ៉ាកុប ៤:៦)។ អ្វីដែលពួកគេត្រូវធ្វើនោះ គឺត្រូវ “បន្ទាបខ្លួន នៅចំពោះព្រះអម្ចាស់”(ខ.១០)។ តើពួកគេអាចឱបក្រសោបយកការបន្ទាបខ្លួននេះ ដោយរបៀបណា? ពួកគេចាំបាច់ត្រូវចងចាំ ដូចមេទ័ពរ៉ូម៉ាំងថា ពួកគេនឹងស្លាប់នៅពេលណាមួយ។…
Read article