យោបល់ល្អ សម្រាប់មនុស្សបន្ទាបខ្លួន
មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ។ សុភាសិត ១២:១៥ ពេលដែលដំបូលព្រះវិហារធំណូត្រឺ ដាម ត្រូវភ្លើងឆេះ នៅខែមេសា ឆ្នាំ២០១៩ នៅទីក្រុងបារីស ធ្នឹមរបស់វាដែលធ្វើពីឈើបុរាណ និងបន្ទះសំណរនៅលើដំបូល បានបង្កើតជាគុកភ្លើងដែលមានកម្តៅក្តៅក្រៃលែង ដែលគេមិនអាចពន្លត់បាន។ បន្ទាប់ពីកំពូលស្រួចរបស់ព្រះវិហារនេះបានដួលរលំ គេក៏បានងាកមកផ្តោតចាប់អារម្មណ៍ទៅលើប៉មជួងរបស់វា។ បើស៊ុមឈើរបស់ជួងដែកយក្សនេះ ត្រូវភ្លើងឆេះដែរ នោះការរំលំរបស់វា នឹងបណ្តាលឲ្យប៉មទាំងពីររំលំ ដែលនឹងបណ្តាលឲ្យព្រះវិហារធំក្លាយជាសំណង់បាក់បែក។ លោកឧត្តមសេនីយ ហ្គាលែត(Gallet) ដែលជាមេបញ្ជាការនៃមន្ទីរពន្លត់អគ្គីភ័យនៅទីក្រុងប៉ារីស បានបញ្ជាក្រុមពន្លត់អគ្គីភ័យឲ្យដកថយ មករកកន្លែងសុវត្ថិភាពវិញ ដោយគិតអំពីការអ្វី ដែលត្រូវធ្វើបន្ទាប់ទៀត។ អ្នកពន្លត់អគ្គីភ័យម្នាក់ឈ្មោះ រេមី(Remi) បានចូលមកជិតគាត់ដោយការព្រួយបារម្ភ។ គាត់និយាយថា “សូមគោរព លោកឧត្តមសេនីយ៍។ ខ្ញុំសូមស្នើឲ្យគ្នាយើងទាញទុយោបាញ់ទឹក ឡើងទៅប៉មខាងលើ ដើម្បីបាញ់ទឹកចូលពីខាងក្រៅ”។ ដោយយល់ឃើញថា អគារនោះមានភាពផុយស្រួយ លោកមេបញ្ជាការក៏បានបដិសេធន៍យោបល់នេះ ប៉ុន្តែ លោករេមីនៅតែបន្តស្នើសុំទៀត។ មិនយូរប៉ុន្មាន លោកឧត្តមសេនីយ៍ហ្កាលែតត្រូវធ្វើការសម្រេចចិត្តថា តើគាត់ត្រូវធ្វើតាមយោបល់របស់អ្នកពន្លត់អគ្គីភ័យវ័យក្មេងនោះ ឬទុកឲ្យព្រះវិហារធំដួលរលំ។ ព្រះគម្ពីរបាននិយាយជាញឹកញាប់ អំពីអត្ថប្រយោជន៍នៃការទទួលយោបល់អ្នកដទៃ ដែលមានដូចជាការដែលយុវជនទទួលយោបល់ពីចាស់ទុំ(សុភាសិត ៦:២០-២៣) ជាដើម។ បទគម្ពីរសុភាសិតបានចែងថា “អ្នកដែលមានប្រាជ្ញា…
Read article