ការមើលឃើញសក្ដានុពលរបស់អ្នកដទៃ
កាលសុលបានមកដល់ក្រុងយេរូសាឡិម នោះគាត់ខំចូលទៅឯពួកសិស្ស តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ។ កិច្ចការ ៩:២៦ ក្នុងអត្ថបទ ដែលអ្នកស្រីហាណា ស្កែល(Hannah Schell) បានសរសេរអំពីការបង្រៀនជាលក្ខណៈបុគ្គល គាត់បានពន្យល់ថា គ្រូបង្រៀនជាលក្ខណៈបុគ្គល ចាំបាច់ត្រូវគាំទ្រ ជំរុញចិត្ត និងលើកទឹកចិត្តសិស្សរបស់ខ្លួន តែ “ជាដំបូង គ្រូបង្រៀនដែលល្អ មើលឃើញអ្នក…បានសេចក្តីថា គាត់ទទួលស្គាល់សិស្ស មិនមែនដោយសារសិស្សបានទទួលរង្វាន់ ឬមានឈ្មោះល្បី ដោយសារគេស្គាល់ច្រើននោះទេ តែគាត់មើលឃើញតម្រូវការជាមូលដ្ឋានរបស់សិស្ស ក្នុងលក្ខណៈជាមនុស្ស”។ មនុស្សត្រូវការការទទួលស្គាល់ ត្រូវការឲ្យគេស្គាល់ និងត្រូវការឲ្យអ្នកដទៃទុកចិត្ត។ ក្នុងបទគម្ពីរសញ្ញាថ្មី លោកបាណាបាស ដែលឈ្មោះគាត់មានន័យថា “កូននៃការលើកទឹកចិត្ត” មានជំនាញ “មើលឃើញ” មនុស្សនៅជុំវិញគាត់។ ក្នុងបទគម្ពីរកិច្ចការ ជំពូក៩ គាត់បានផ្តល់ឱកាសឲ្យលោកសូលចូលរួម ខណៈពេលដែលពួកសិស្សសុទ្ធតែខ្លាចគាត់(ខ.២៦)។ លោកសូល(ក្រោយមក ហៅថា ប៉ុលវិញ ក្នុងកិច្ចការ ១៣:៩) មានប្រវត្តិបៀតបៀនអ្នកជឿព្រះយេស៊ូវ(៨:៣) ដូចនេះ ពួកគេមិនគិតថា គាត់ជាសិស្សរបស់ព្រះគ្រីស្ទទេ(៩:២៦)។ ក្រោយមក លោកប៉ុល និងលោកបាណាបាស មានការមិនចុះសម្រុងគ្នា នៅក្នុងការនាំលោកម៉ាកុស…
Read article