ភ្នែកដែលផ្តោតទៅលើព្រះ
ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់។ អេសាយ ២៦:៣ ការរាំបង្វិលខ្លួនគឺជាសិល្បៈនៃការរាំដ៏ស្រស់ស្អាត ដែលអ្នករាំរបាំបាល់ឡេ និងអ្នករាំតាមចង្វាក់ភ្លេងសម័យថ្មីខ្លះបានធ្វើឡើង យ៉ាងប៉ិនប្រសប់។ កាលពីក្មេង ខ្ញុំចូលចិត្តរាំបង្វិលខ្លួន ក្នុងថ្នាក់របាំសម័យថ្មី នៅសាលារៀន ដោយបង្វិលខ្លួនជាច្រើនជុំ ទាល់តែខ្ញុំវិលមុខដួល។ ក្រោយមក ខ្ញុំក៏បានរៀនអំពីគន្លឹះនៃការគ្រប់គ្រងការបង្វិលខ្លួនឲ្យនឹង មិនឲ្យវិលមុខ គឺត្រូវឲ្យភ្នែករបស់ខ្ញុំមើលទៅវត្ថុ ឬចំណុចអ្វីមួយ ហើយត្រឡប់មកមើលវា ម្តងហើយម្តងទៀត នៅក្នុងជុំនីមួយៗ។ ការមានចំណុចតែមួយ សម្រាប់ផ្តោតទៅលើ គឺជាអ្វីដែលខ្ញុំត្រូវការ ដើម្បីឲ្យខ្ញុំអាចសម្រេចបាននូវការរាំបង្វិលខ្លួនយ៉ាងរលូន។ ក្នុងការរស់នៅ យើងម្នាក់ៗសុទ្ធតែជួបការបត់ចុះបត់ឡើងជាច្រើនដង។ ទោះជាយ៉ាងណាក៏ដោយ ពេលណាយើងផ្តោតទៅលើបញ្ហារបស់យើង រឿងដែលយើងជួបប្រទះហាក់ដូចជាមិនអាចគ្រប់គ្រងបាន ដោយធ្វើឲ្យយើងវិលមុខដួល។ ព្រះគម្ពីរបានរំឭកយើងថា បើយើងមានគំនិតផ្តោតទៅលើព្រះ ដោយមិនងាករេ ព្រះអង្គនឹងថែរក្សាយើងឲ្យមាន “សេចក្តីសុខពេញខ្នាត”(អេសាយ ២៦:៣)។ សេចក្តីសុខពេញខ្នាត ឬសន្តិភាពដ៏ឥតខ្ចោះ គឺមានន័យថា ទោះយើងជួបការបត់ចុះបត់ឡើងច្រើនយ៉ាងណាក៏ដោយ យើងនៅតែអាចមានចិត្តស្ងប់រម្ងាប់ ដោយការជឿជាក់ថា ព្រះទ្រង់នឹងគង់នៅជាមួយយើង ក្នុងពេលដែលយើងមានបញ្ហា និងទុក្ខលំបាកនោះ។ ព្រះអង្គជា “ថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤) ដែលភ្នែកយើងត្រូវផ្តោតទៅលើ ព្រោះព្រះបន្ទូលសន្យាព្រះអង្គមិនដែលប្រែប្រួលឡើយ។ ចូរឲ្យភ្នែកយើងផ្តោតទៅលើព្រះអង្គ ក្នុងការរស់នៅប្រចាំថ្ងៃ…
Read article